ព័ត៌មាន

ក្រុមហ៊ុន Huawei រក្សាបានចំណាត់ថ្នាក់ទី ២ នៅក្នុងទីផ្សារស្មាតហ្វូនពិភពលោកជាមួយនឹងការកើនឡើង ១៧ ភាគរយសម្រាប់ត្រីមាសទី ២ ឆ្នាំនេះ

របាយការណ៍អាជីវកម្មចុងក្រោយរបស់ក្រុមហ៊ុន Huawei បង្ហាញយើងថាក្រុមហ៊ុនបច្ចេកវិទ្យាមួយនេះកំពុងតែបោះជំហានទៅមុខ និងមិនរងផលប៉ះពាល់ពីការហាមឃាត់ការធ្វើពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកនោះទេសម្រាប់ចំណែកទីផ្សារស្មាតហ្វូនទូទាំងពិភពលោកនោះ។យោងតាមអ្នកវិភាគទីផ្សារ Strategy Analytics អោយដឹងថាក្រុមហ៊ុន Huawei ក្តាប់ទីផ្សារស្មាតហ្វូនទូទាំងពិភពលោកចំនួន ១៧ ភាគរយ និងរក្សាបានចំណាត់ថ្នាក់ទី ២ ក្នុងចំណោមក្រុមហ៊ុនលក់ស្មាតហ្វូនកំពូលៗសម្រាប់ត្រីមាសទី ២ ឆ្នាំ ២០១៩ នេះ។

ក្រុមហ៊ុន Huawei ធ្វើឱ្យគ្រប់គ្នាមានការភ្ញាក់ផ្អើល សម្រាប់ការបង្កើនការនាំចេញស្មាតហ្វូនទូទាំងពិភពលោកចំនួន ៨ ភាគរយជារៀងរាល់ឆ្នាំចំនួន ៥៤,២ លានគ្រឿងក្នុងអំឡុងត្រីមាសទី ២ ឆ្នាំ ២០១៨ ដល់ ៥៨,៧ លានគ្រឿងនៅត្រីមាសទី ២ ឆ្នាំ ២០១៩ នេះ។ ក្រុមហ៊ុនទទួលចំណែកទីផ្សារស្មាតហ្វូនទូទាំងពិភពលោក ១៧ ភាគរយនៅត្រីមាសទី ២ ឆ្នាំ ២០១៩ ពោលគឺកើនឡើងពី ១៥ ភាគរយបើធៀបទៅនឹងមួយឆ្នាំមុននេះ។

ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុន Samsung ស្ថិតនៅលំដាប់កំពូលជាមួយនឹងការនាំចេញចំនួន ៧៦,៣ លានគ្រឿងនិងចំណែកទីផ្សារ ២២,៣ ភាគរយ។ ក្រុមហ៊ុន Apple ឈរនៅលំដាប់ទី ៣ ជាមួយនឹងការលក់ ៣៨ លានគ្រឿង និង ១១,១ ភាគរយ ក្រុមហ៊ុននេះមានការធ្លាក់ចុះទាំងការលក់ និងភាគហ៊ុនរបស់វាក៏ធ្លាក់ចុះបន្តិចដែរ។

លោក Neil Mawston នាយកប្រតិបត្តិប្រចាំក្រុមហ៊ុន Strategy Analytics មានប្រសាសន៍ថា“ ក្រុមហ៊ុន Huawei ហក់ឡើងខ្លាំងនៅប្រទេសចិនក្នុងត្រីមាសនេះ។”របាយការណ៍ពី Canalys និយាយថាក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិននេះដណ្តើមបានទីផ្សារ ២៧,៦% នៃទីផ្សារស្មាតហ្វូនចិនសរុបហើយចាត់ទុកជាក្រុមហ៊ុនតែមួយគត់ដែលមើលឃើញពីកំណើនអាជីវកម្មរបស់ខ្លួនសម្រាប់ត្រីមាសទី ២ ជាប់ៗគ្នាផងដែរ៕

image

image