ព័ត៌មាន

ចង់ដឹងអត់ថា តើទូរស័ព្ទ OPPO Reno FC Barcelona Edition មានតម្លៃត្រង់ចំណុចណាខ្លះ?

បើយើងក្រលេកមើលត្រឹមផលិតផលសម្រេចមួយ យើងអាចគិតថាវាមានភាពសាមញ្ញ និងគួរឲ្យទាក់ទាញ ! ប៉ុន្តែគ្រប់ផលិតផលសម្រេចទាំងអស់សុទ្ធតែធ្លាប់ឆ្លងកាត់ការពិសោធន៍ និងវិភាគផលិតគំរូយ៉ាងម៉ត់ចត់បំផុតពីក្រុមអ្នកជំនាញពីគ្រប់ភាគីពាក់ព័ន្ធ។ ដូចគ្នានេះដែរចំពោះផលិតផលថ្មីផ្លូវការចុងក្រោយរបស់ក្រុមហ៊ុនទូរស័ព្ទដៃ OPPO គឺ Reno FC Barcelona Edition បានកំពុងអង្រួនបេះដូង Fan Barcelona និងអ្នកគាំទ្រចម្រុះដទៃទៀតឲ្យលង់ស្រលាញ់វាជាមួយរូបរាងខាងក្រៅដែលរំលេចជាពណ៌ខៀវ លាយក្រហម និងមាន Logo ពណ៌មាសផងនោះសឹងតែធ្វើឲ្យមនុស្សគ្រប់គ្នាមិនងាយដកចិត្តបាន។

ការចាក់ពណ៌ឲ្យដូចជាមួយនឹង Brand Barcelona មិនមែនជារឿងធម្មតានោះទេ! ព្រោះប្រសិនបើមិនដូចនូវពណ៌និមិត្តសញ្ញារបស់គេទេ វានឹងអាចមានបញ្ហាប្រឈមទៅថ្ងៃក្រោយ។ ពណ៌របស់ OPPO Reno FC Barcelona Edition មានឈ្មោះថា Blue and Garnet Gradient ជាពណ៌ដែលបានឆ្លងកាត់ការត្រួតពិនិត្យយ៉ាងម៉ត់ចត់ធ្វើយ៉ាងណាឲ្យមានពណ៌ខៀវស្រងាត់ និងពណ៌ក្រហមស្អាតដែលមានផ្ទៃខាងក្រោយបែកព្រិលៗបន្តិច ហើយការងារទាំងអស់នេះ វាបានឆ្លងកាត់ច្រើនដំណាក់កាលដោយការបដិសេធពីក្រុមអ្នកជំនាញអន្តរជាតិ ប៉ុន្តែទន្ទឹងគ្នានោះដែរក្រុមផលិតកររបស់ OPPO មិនរាថយឡើយ ពួកគេនៅតែតស៊ូពុះពារធ្វើវាម្តងហើយម្តងទៀត ដោយពួកគេបានស្ថិតនៅជាប់ជាមួយនឹងក្រុមអ្នកត្រួតពិនិត្យពិសេសទាំងនោះដែលមានចំនួនមិនច្រើនឡើយ ដើម្បីសំយោគពណ៌ទូរស័ព្ទដ៏អស្ចារ្យមួយម៉ូឌែលនេះឲ្យកាន់តែទាក់ទាញ និងដូចបេះបិតនឹង Brand Barcelona។

ដូច្នេះនៅទីបំផុតផលិតផលសម្រេចក៏បានលេចចេញជារូបរាងបានយ៉ាងល្អឥតខ្ចោះស្ទើរមិនគួរឲ្យជឿ ដោយពួកគេបានឲ្យឈ្មោះវាថា “The Color of Miracle “ដូច្នេះវាមានន័យថាទូរស័ព្ទនេះ គឺពិតជាមិនធម្មតារបស់គេមែន! នេះយើងមកដឹងត្រឹមតែលក្ខណៈពិសេសនៃពណ៌ ចុះទម្រាំចំណុចពិសេសផ្សេងៗទៀត? ខ្ញុំអាចនិយាយបានថាតម្លៃល្អ ៩៩៩ដុល្លារ (ក្នុងប្រទេសកម្ពុជា) ពិតជាសាកសម និង ប្រណីតបំផុតជាមួយនឹងទូរស័ព្ទ OPPO Reno FC Barcelona Edition ខ្លាំងណាស់! តោះនៅចាំអីទៀតទៅកម្មង់ឲ្យហើយ មុនថ្ងៃប្រកាស លក់ផ្លូវការនៅថ្ងៃទី៤ ខែសីហានេះ! វាមានចំនួនត្រឹមតែ៦៨គ្រឿងប៉ុណ្ណោះគ្នាយើងអើយ៕  

image

image

image

image

image