ព័ត៌មាន

ស្មាតហ្វូន NOKIA 2.2 និង NOKIA 4.2 ពេលនេះបង្ហាញខ្លួននៅក្នុងប្រទេសកាណាដាហើយ

ពេលនេះ សម្រាប់ប្រិយមិត្តដែលរស់នៅក្នុងប្រទេសកាណាដាអាចរកទិញស្មាតហ្វូន Nokia 2.2  ឬ Nokia 4.2 នៅក្នុងប្រទេសនេះបានហើយ។ Nokia 4.2 គឺជាស្មាតហ្វូនថ្នាក់កណ្តាលដែលប្រកាសបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ MWC2019 ខណៈពេលដែលស្មាតហ្វូន Nokia 2.2ទើបតែប្រកាសបង្ហាញថ្មីៗនេះនៅក្នុងខែមិថុនា ឆ្នាំ ២០១៩ នេះ។

ស្មាតហ្វូនទាំងពីរនេះមានភ្ជាប់ជាមួយនឹង Tear-Drop Notch ខណៈពេលដែល Nokia 4.2 ក៏ទ្រទ្រង់នូវ Face unlock និងប្រព័ន្ធស្កេនក្រយ៉ៅដៃនៅផ្នែកខាងក្រោយផងដែរ។ ស្មាតហ្វូន Nokia 2.2 នេះមានតួខ្លួនធ្វើពី polycarbonate ខណៈពេលដែលស្មាតហ្វន Nokia 4.2 គឺប្រើប្រាស់កញ្ចក់។

សម្រាប់ប្រទេសកាណាដា ស្មាតហ្វូន Nokia 2.2 នេះមានរ៉េមទំហំ 3GB និងម៉េមូរី 32GB ។ ស្មាតហ្វូននេះមានពណ៌ Tungsten Black ហើយវាមានតម្លៃ $229 (USD173, EUR156) នៅលើ Best Buy និង London Drugs ។ ស្មាតហ្វូន Nokia 4.2 នេះមានពណ៌ខ្មៅ ហើយវាមានតម្លៃ $299 (USD226, EUR204) ៕

image

image