ព័ត៌មាន

រូបភាពផ្សព្វផ្សាយថ្មីរបស់ EMUI 10 បង្ហើបអំពីការផ្លាស់ប្តូរ UI ថ្មី និងមុខងារជាច្រើន

EMUI 10 គ្រោងនឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី ៩ ខែសីហាក្នុងសន្និសីទអ្នកអភិវឌ្ឍន៍ស្មាតហ្វូន Huawei ឆ្នាំ ២០១៩ (Huawei Developer Conference 2019) ហើយរូបភាពផ្សព្វផ្សាយអំពីប្រព័ន្ធប្រតិបត្តិការនាពេលខាងមុខនេះក៏បង្ហើបពីការផ្លាស់ប្តូរសំខាន់ៗមួយចំនួនរបស់វាផងដែរ។

ថ្មីៗនេះ យើងក៏ឃើញមានរូបភាពផ្សព្វផ្សាយរបស់ EMUI 10 ដែលមានការបង្ហើបអំពីការផ្លាស់ប្តូរជាច្រើនរបស់វា។ រូបភាពនេះមានការលើកឡើងជាមួយនឹងពាក្យថា “10.0 a new UI everywhere” និង “different UI” ដែលបញ្ជាក់វានឹងមានការឌីស្សាញថ្មី និងផ្លាស់ប្តូរទៅលើមុខងារជាច្រើន

សម្រាប់ EMUI 10 នេះគឺផ្អែកទៅលើ Android version 10 (Q) នឹងភ្ជាប់ជាមួយនឹងមុខងារថ្មី ការផ្លាស់ប្តូរទៅលើ UI និងការគ្រប់គ្រងទៅលើឯកជនភាពផងដែរ។ យើងនឹងរង់ចាំមើលនៅក្នុងព្រឹត្តិការណ៍ HDC 2019 ខាងមុខនេះទាំងអស់គ្នា៕

image

image