ព័ត៌មាន

ស្មាតហ្វូន Honor 20i “Fandom Red” edition​នឹងប្រកាសបង្ហាញនៅថ្ងៃទី ៥ ខែសីហានៅប្រទេសឥណ្ឌា

ស្មាតហ្វូន Honor 20i អាចរកទិញបានហើយនៅក្នុងប្រទេសឥណ្ឌាជាមួយនឹងជម្រើសពីរពណ៌គឺ Midnight Black និង Phantom Blue ហើយក្រុមហ៊ុនបានប្រកាសជាផ្លូវការថា ស្មាតហ្វូននេះនឹងមានពណ៌ថ្មីមួយទៀត។

ក្រុមហ៊ុន Honor ប្រកាសថា Honor 20i នឹងត្រូវបានដាក់បង្ហាញនៅក្នុងម៉ូឌែលមួយទៀតគឺ Fandom Red limited edition ដែលនឹងបង្ហាញខ្លួននៅថ្ងៃទី ៥ ខែសីហានៅក្នុងប្រទេសឥណ្ឌា ខណៈពេលដែលព័ត៌មានបន្ថែមទៀតនឹងត្រូវប្រកាសបង្ហាញនៅថ្ងៃសម្ភោធន៍នោះ។

ស្មាតហ្វូន Honor 20i នេះមានអេក្រង់ 6.21-inch FHD+ display បន្ទះឈីប Kirin 710 SoC ជាមួយនឹង 4GB RAM / 128 internal storage ។ វាមានថាមពលថ្មទំហំ 3400 mAh និងដំណើរការជាមួយនឹង EMUI 9.0 (Android Pie) និង EMUI 10 (Android Q) ។

ស្មាតហ្វូននេះមានកាមេរ៉ាខាងមុខទំហំ 32MP (f/2.0 aperture) និងកាមេរ៉ាខាងក្រោយ ៣ គ្រាប់ទំហំ 24MP main (f/1.8 aperture) + 8MP ultra-wide lens (f/2.4 aperture) + 2MP (f/2.4 aperture) depth sensor សម្រាប់មុខងារ bokeh effect ផងដែរ៕

image

image