ព័ត៌មាន

នាឡិកា Honor Band 5 នឹងដាក់លក់ឆាប់ៗនៅប្រទេសឥណ្ឌា

នាឡិកាឆ្លាតវៃ smart band Honor Band 5 របស់ក្រុមហ៊ុនបច្ចេកវិទ្យា Honor ឥឡូវនេះត្រូវគេបញ្ជាក់ថានឹងចាប់ផ្តើមដាក់លក់ឱ្យអតិថិជនជាច្រើននៅក្នុងប្រទេសឥណ្ឌាឆាប់ៗនេះ ហើយវារំពឹងថានឹងបង្ហាញខ្លួននៅខែនេះ។ លើសពីនេះទៀត ក្រុមហ៊ុន Honor ក៏ចាប់ផ្តើមការប្រកួតថ្មីចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១១ ខែសីហាដែលអ្នកចូលរួមអាចឈ្នះកាសស្តាប់ម៉ាកល្បីរបស់ក្រុមហ៊ុន​ Honor ផងដែរ។ អ្នកឈ្នះនឹងត្រូវប្រកាសនៅថ្ងៃទី ១៤ ខែសីហាខាងមុខនេះ។

សម្រាប់លក្ខណៈសម្បត្តិវិញនោះ នាឡិកា​ Honor Band 5 នេះគឺមានអេក្រង់ 0.95-inch AMOLED 2.5D display ជាមួយនឹងកម្រិតភាពច្បាស់ 240×120 ។ វាមានភ្ជាប់ជាមួយនឹងមុខងារ real-time heart rate monitor និងថាមពលថ្មទំហំ 100mAh ដែលអាចប្រើប្រាស់បាន ១៤ ថ្ងៃ។

វាក៏ទ្រទ្រង់ទៅលើកម្រិតអុកស៊ីសែននៅក្នុងឈាមថែមទៀត ហើយលោក Zhao Ming ដែលជាអគ្គនាយករបស់ក្រុមហ៊ុន Honor និយាយថាមុខងារនេះមិនអាចស្វែងរកបាននៅលើម៉ាកយីហោនៃនាឡិកាផ្សេងនោះទេ។ នាឡិកានេះក៏មានភ្ជាប់ជាមួយនឹងមុខងារ TruSleep ដែលធ្វើការពង្រឹងទៅលើការគេង និងសកម្មភាពហាត់ប្រាណជាច្រើនទៀត៕

image

image