ព័ត៌មាន

ការនាំចេញស្មាតហ្វូន Nokia សម្រាប់ត្រីមាសទី ២ ឆ្នាំ ២០១៩ នេះគឺមានចំនួន 4.8 លានគ្រឿង

ក្រុមហ៊ុន​ Counterpoint Research ទើបតែធ្វើការបង្ហោះនូវរបាយការណ៍ប្រចាំត្រីមាសថ្មីរបស់ខ្លួននេះសម្រាប់ទីផ្សារស្មាតហ្វូនរបស់ពិភពលោក។ នៅក្នុងត្រីមាសទី ២ នេះ ទីផ្សារស្មាតហ្វូនមានការធ្លាក់ចុះបន្តិចប្រហែលជា 1.2% ដែលមានការធ្លាក់ចុះទៅលើការនាំចេញស្មាតហ្វូន 360 លានគ្រឿង។

ការនាំចេញរបស់ក្រុមហ៊ុន Nokia Mobile គឺមានការស្ទុះឡើងនៅក្នុងត្រីមាសទី ២ សម្រាប់ឆ្នាំ ២០១៩ នេះ។ នៅក្នុងត្រីមាសទី ២ ឆ្នាំ ២០១៩ នេះ ក្រុមហ៊ុន HMD នាំចេញស្មាតហ្វូន Nokia បានចំនួន 4.8 លានគ្រឿងដែលមានការកើនឡើង 20% បើធៀបជាមួយនឹងការនាំចេញនៅក្នុងត្រីមាសទី ២ ឆ្នាំ ២០១៨ នេះដែលមានការនាំចេញត្រឹមតែ ៤ លានគ្រឿងប៉ុណ្ណោះ។ ក្រុមហ៊ុន HMD គឺស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ ៩ ដែលមានចំណែកទីផ្សារ 1.3% ៕

image

image