ព័ត៌មាន

ត្រឹម ៦៨ គ្រឿង និងតម្លៃ ៩៩៩ ដុល្លាទៀតជាតួរលេខល្អ! ថាមិនត្រូវទិញហើយ រាសីឡើងស្រឺតៗតែម្តង

ប្រយ័ត្នទិញមិនទាន់គេណាបងប្អូន! ព្រោះថាហាងលក់ទូរស័ព្ទដៃដែលជាតំណាងចែកចាយរបស់ក្រុមហ៊ុន OPPO នៅកម្ពុជាគឺមានច្រើនខ្លាំងណាស់! នៅពេលនេះទាំងហ្វេនផ្កាប់មុខរបស់ Barcelona និង ជាហ្វេនផ្កាប់មុខរបស់ទូរស័ព្ទដៃ OPPO ប្រហែលជាកំពុងទៅកាន់បណ្តាហាងលក់ទូរស័ព្ទដៃរបស់ OPPO ហើយមើល៍ទៅ ព្រោះថាម៉ូឌែល OPPO Reno FC Barcelona Edition មានត្រឹមតែ៦៨គ្រឿងប៉ុណ្ណោះ នៅក្នុងទីផ្សារប្រទេសកម្ពុជា ដែលកំណត់ដោយរោងចក្រផលិតទូរស័ព្ទម៉ូឌែលនេះ។

ដូចលោកអ្នកបានដឹងស្រាប់ហើយ សម្រាប់ម៉ូឌែលនេះក៏បានលក់នៅតំបនអឺរ៉ុបដែរ ដែលមានតម្លៃខ្ទង់ពាន់ជាងឯណោះ និង បានលក់ចេញយ៉ាងផុសផុលតាមរយៈហ្វេនរបស់ក្រុមបាល់ទាត់លំដាប់ពិភពលោក Barcelona ដើម្បីអបអរសាទរការប្រកួតរបស់ក្រុមពួកគេផងដែរ។​ ទូរស័ព្ទ OPPO Reno FC Barcelona Edition ដែលមានពាក្យស្លោកថា “The Color of Miracle “បានរចនាឡើងយ៉ាងហ្មត់ចត់បំផុតឲ្យស៊ីមេទ្រីពណ៌គ្នាជាមួយនឹងLOGO របស់ក្រុម Barca ដើម្បីផ្គាប់ចិត្តអ្នកនិយមចូលចិត្តកីឡាបាល់ទាត់ ជាពិសេសគឺក្រុមអ្នកគាំទ្រកីឡាករក្នុងក្លិប Barcelona ដោយសារតែវាកាន់តែធ្វើឲ្យលោកអ្នកមានភាពកាន់តែងាយស្រួលក្នុងការទស្សនាបាល់ទាត់ទុកជាអនុស្សាវរីយ៍ និងអាចថតរូបបានដោយបច្ចេកវិទ្យា Zoom នៅក្នុងកាម៉េរ៉ាក្រោយទំហំ 48MP  រហូតបានដល់ទៅ ៦០ដង ឯណោះ! និង កាមេរ៉ាមុខបែបបញ្ឆិត ក៏មានដៅពណ៌ខៀវ ក្រហមម៉ាអេមតែម្តង!

ឃើញហើយ មិនលង់ គឺក្បត់ខ្លួនឯងហើយ​ ហេហេហេ ។ លើកនេះ OPPO  បានបញ្ចេញម៉ូឌែល Reno FC Barcelona Edition មានចំនួនត្រឹមតែ៦៨គ្រឿង ជាលេខល្អ និង តម្លៃល្អត្រឹមតែ ៩៩៩ដុល្លារ ក៏ជាលេខល្អទៀតនៅក្នុងប្រទេសកម្ពុជា  មិនតែប៉ុណ្ណោះពួកគេក៏មានកាដូពិសេសៗដែលមានតម្លៃសរុបរហូតដល់ទៅ$188មានដូចជា៖ ទី១ផ្តល់ជូនកាសស្តាប់ត្រចៀកធំ ឬ(Headphones) ទី២គឺផ្តល់ជូនស៊ីមស្មាត (លេខពិសេស) ភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ងរយៈពេល 24សប្តាហ៍ថែមទៀតផង!ដូច្នេះតម្លៃដែលលោកអ្នកជាវទូរស័ព្ទនេះក្នុងប្រទេសកម្ពុជា គឺចំណេញជាងនៅតំបន់អឺរ៉ុបទៅទៀត!ដូច្នេះរួសរាន់ឡើង អ្នកមកមុន បានមុនណាបងប្អូន៕

image

image

image

image