ព័ត៌មាន

ស្មាតហ្វូន Huawei Mate 20 Pro ទទួលបាននូវការអាប់ដេតទៅកាន់ EMUI 9.1

ក្រុមហ៊ុនបច្ចេកវិទ្យា Huawei បញ្ចេញនូវ EMUI 9.1 software update សម្រាប់ស្មាតហ្វូន Huawei Mate 20 series ។ ពេលនេះក្រុមហ៊ុននេះក៏បញ្ចេញនូវ EMUI 9.1 software update ថ្មីដែលមានការជួសជុលទៅលើបញ្ហាមួយចំនួន និងការពង្រឹងទៅលើសមត្ថភាពប្រើប្រាស់របស់វាសម្រាប់ស្មាតហ្វូន Huawei Mate 20 Pro អោយកាន់តែប្រសើរជាងមុន។

សម្រាប់ការអាប់ដេតនេះគឺសម្រាប់ version ទូទាំងសកលលោករបស់ស្មាតហ្វូននេះ។ វាក៏មានការបន្ថែមជាមួយនឹង Patch សុវត្ថិភាពសម្រាប់ខែកក្កដានេះ និងការជួសជុលទៅលើ WiFi icon នៅលើ Status Bar ផងដែរ។ វាមានទំហំជាង 4GB។ អ្នកអាចចូលទៅកាន់ Settings > System > Software update > Check for Updates ឬអ្នកអាចប្រើប្រាស់តាមរយៈកម្មវិធី HiCare App ដោយចូលទៅ HiCare app > Update៕

image

image