ព័ត៌មាន

ក្រុមការងារ OPPO Photography Academy ចូលរួមអបអរចំពោះការដាក់បញ្ជូលប្រាសាទកោះកេរ្តិ៍ទៅក្នុងអង្គការ UNESCO

វាជាមោទកភាពមួយសម្រាប់ក្រុមការងារ OPPO Photography Academy ដែលទើបតែត្រលប់មកពីបំពេញបេសកម្មស្វែងរកវប្បធម៌ខ្មែរដ៏ចំណាស់ និង មិនអាចកាត់ថ្លៃបាននៅតំបន់ប្រាសាទកោះកេរ្តិ៍ មិនទាន់បានប៉ុន្មានសប្តាហ៍ផង ស្រាប់តែទទួលបានដំណឹងថាប្រាសាទកោះកេរ្តិ៍ដែលមានទីតាំងស្ថិតនៅឃុំស្រយង់ ស្រុកគូលែន នៃខេត្តព្រះវិហាររបស់កម្ពុជា បន្សល់ដោយបុព្វបុរសខ្មែរនាពេលនេះ ត្រៀមខ្លួននឹងបញ្ជូលក្នុងសម្បត្តិបេតិកភណ្ឌពិភពលោករបស់​អង្គការ UNESCO  បន្ទាប់ពីតំបន់ប្រាសាទសំបូរព្រៃគុហ៍នៅខេត្តកំពង់ធំ ។

វាជាដំណឹងដ៏គួរឲ្យរីករាយបំផុតសម្រាប់ប្រជាជាតិកម្ពុជាទាំងមូល និង កូនខ្មែរជំនាន់ក្រោយ នៅពេលនេះពួកគេកាន់តែត្រូវបានពិភពលោកទទួលស្គាល់ និង មើលឃើញតាមរយៈប្រាង្គប្រាសាទចំនួន៤សំខាន់ៗ ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន ដូចជាប្រាសាទអង្គវត្តប្រាសាទព្រះវិហារតំបន់ប្រាសាទសំបូរព្រៃគុហ៍ និង ចុងក្រោយនេះ គឹអាចជា តំបន់ប្រាសាទកោះកេរ្តិ៍ ដូច្នេះយើងចាំមើលថាក្រសួងសាម៉ី គឺក្រសួង វប្បធម៌ និង វិចិត្រសិល្បៈកម្ពុជា នឹងធ្វើអ្វីជាបន្ត។ ទាំងនេះគឺជារូបថតដ៏អស្ចារ្យ ដែលផ្តិតយក  មកដោយក្រុមការងារ OPPO Photography Academy កាលពីពេលថ្មីៗកន្លងទៅ! នៅពេលដែលបងប្អូនបានពិនិត្យមើលរូបភាពទាំងនេះហើយ មានអារម្មណ៍ដូចម្តេចដែរ? សម្រាប់ខ្ញុំពិតជារំភើបខ្លាំងណាស់ចំពោះរូបភាពប៉ុន្មានសន្លឹកនេះ ព្រោះវាបានបង្ហាញពីភាពអស្ចារ្យរបស់ខ្មែរកាលពីសម័យមុន ក្នុងការកសាងប្រាង្គប្រាសាទធំៗ និង ជាប់បានយូរ!

មិនតែប៉ុណ្ណោះខ្ញុំមានអារម្មណ៍ថាពិតជាចង់ទៅទស្សនាផ្ទាល់ថែមទៀតផង។ យោងតាមការឲ្យដឹងរបស់ លោកជំទាវ ភឿងសកុណារដ្ឋមន្រ្តីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានឲ្យដឹងថាការ​រៀប​ចំឯក​សារ​សម្រាប់​បញ្ជូល​ប្រាសាទ​កោះកេរ្តិ៍ទៅ​ជា​សម្បត្តិបេតិកភណ្ឌពិភពលោក គឺ​ត្រូវ​ប្រើរយៈពេល​វែង​ ពីព្រោះបច្ចុប្បន្នការ​រៀបចំដាក់ប្រាសាទ​ណាមួយចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក គឺមាន​ភាព​ពិបាក​ជាង​មុន​ខ្លាំង ដោយសារតែលក្ខខណ្ឌរបស់​អង្គការ UNESCO មានការរឹតបន្តឹង​ជាងមុន។ លោកជំទាវបានអះអាងបន្ថែមថា បើទោះបីជាមានការ​លំបាកក្តី ​ក៏ក្រុម​មន្រ្តី​ជំនាញ​នៅ​តែបន្តការងារ​នេះ​ទាំង​នៅ​ថ្នាក់ជាតិ​ និង​ថ្នាក់​អន្តរជាតិ ហើយការរៀបចំឯក​សារទាំង​នេះ​អាច​ប្រើ​ប្រាស់ពេលវេលាប្រមាណ​ជា៤ឆ្នាំទើបការងារនេះត្រូវចប់រួច​រាល់។ រូបលោកជំទាវផ្ទាល់ក៏បានបង្ហាញ​នូវក្ដីរំពឹងថា ប្រាសាទ​កោះកេរ្តិ៍ នឹងអាច​ចូល​ជាសម្បត្តិបេតិកភណ្ឌពិភពលោកបាន ​ព្រោះប្រាសាទ​​កោះកេរ្តិ៍មាន​សក្តានុពលដ៏ធំធេងដែលគ្មានគូប្រៀប គឺ​ជា​អតីតរាជធានីរបស់ខ្មែរពិតប្រាកដ ហើយក្នុងនាមសមាគមថតរូប OPPO Photography Academy ដែលស្រលាញ់វប្បធម៌ខ្មែរ និង ជួយផ្សព្វផ្សាយវប្បធម៌ខ្មែរគ្មានដែនកំណត់ សូមចូលរួមជាកម្លាំងចិត្តដ៏មហិមាដល់លោកជំទាវ និង កូនខ្មែរទាំងអស់ ទទួលបានជោគជ័យក្នុងការងារដាក់បញ្ជូលប្រាសាទនេះ។

សូមបញ្ជាក់ថា ប្រាសាទ​កោះកេរ្តិ៍មាន ៧ជាន់កម្ពស់៣៥ម៉ែត្រ កសាងឡើងតាំងពីសម័យបុរាណទុកសម្រាប់ជាការគោរពបូជាតាមលទ្ធិព្រហ្មញ្ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៤អំឡុងឆ្នាំ(៩២៨៩៤២ប្រាសាទនេះកសាងឡើងក្នុងគោលបំណងដើម្បីឧទ្ទិសថ្វាយព្រះឥសូរតាមបែបព្រហ្មញ្ញសាសនា។ប្រាសាទ​​នេះមានឈ្មោះដើមថាឆកគគីរផៃ្ទដីគោកគគីរដោយសព្វថៃ្ងគេហៅថាអតីតរាជធានីកោះកែរមានផៃ្ទដីទំហំ២៥៦គីឡូម៉ែត្រក្រឡារួមមានបណ្តុំប្រាសាទតូចៗចំនួន៩៨នៅបរិវេណនោះផងដែរ។តួរប្រាសាទទាំងនោះមិនបានសង់ជាប់ៗគ្នានោះទេពោលគឺនៅដាច់ៗពីគ្នាចាប់ពី១គីឡូម៉ែត្រទៅ៣ឬ៤គីឡូម៉ែត្រហើយក៏​មាន​ប្រាសាទ​ខ្លះ​ត្រូវ​រង​ការខូចខាត​បាត់​បង់ក​ប់​ក្នុង​ដី​ខ្លះ​ដែរ ដែលជាភាពអស្ចារ្យមួយក្នុងការជម្រុញឲ្យយើងទាំងអស់គ្នាចូលរូមថែរក្សាការពារជាដាច់ខាត។ 

ប្រសិនបើលោកអ្នកចង់ទស្សនារូបភាពបន្ថែមដែលថតដោយស្នាដៃកូនខ្មែរពិតៗ ប្រកបដោយគំនិតច្នៃប្រឌិតខ្លាំង សូមចូលទៅកាន់ Page ផ្លូវការរបស់ OPPO Photography Academy តាមរយៈ Link នេះ https://web.facebook.com/oppoacademykh/

image

image

image

image