ព័ត៌មាន

Huawei Mate 20 X (5G) ជាស្មាតហ្វូនដំបូងគេបង្អស់នៅកម្ពុជាដែលបញ្ជាក់ថាអាចប្រើ 5G បាន!

Huawei Mate 20 X (5G) គឺជាស្មាតហ្វូនដំបូងគេបង្អស់នៅប្រទេសកម្ពុជា ដែលបញ្ជាក់ថាអាចប្រើបណ្តាញសេវា 5G បាន បន្ទាប់ពីការធ្វើតេស្តលើបណ្តាញសេវារបស់ក្រុមហ៊ុន Metfone ដែលជាក្រុមហ៊ុនទូរទមនាគមន៍ឈានមុខមួយនៅប្រទេសកម្ពុជា។ កំពូលស្មាតហ្វូននេះ នឹងផ្តល់បទពិសោធន៍ថ្មីដ៏អស្ចារ្យបំផុតមិនធ្លាប់មានពីមុន ដល់ប្រជាជនកម្ពុជា​ លើការប្រើប្រាស់បណ្តាញសេវា 5G ជាមួយបច្ចេកដ៏ទំនើប​និងចុងក្រោយបំផុត។

 កំពូលស្មាតហ្វូន Huawei Mate 20 X (5G) គឺជាស្មាតហ្វូនដំបូងគេ ដ៏ល្អឥតខ្ចោះសម្រាប់ប្រើបណ្តាញសេវា 5G ដែលដំណើរការដោយបន្ទះឈីបចុងក្រោយបង្អស់របស់ Huawei ជំនាន់ 5G, Balong 5000 7mn និង Kirin 980 ដែលធ្វើ     ឲ្យកំពូលស្មាតហ្វូននេះ ក្លាយជាស្មាតហ្វូនដំបូងគេបង្អស់ក្នុងពិភពលោកដំណើរការបណ្តាញសេវា 5G​​ ។  កំពូលស្មាតហ្វូននេះ មានអេក្រង់ទំហំធំរហូត 7.2 អ៊ីញ និងដំណើរការដោយប្រព័ន្ធ Leica multi-focal imaging។ លើសពីនេះទៅទៀត Huawei Mate 20 X (5G) ដំណើរការដោយប្រព័ន្ធសាកថ្ម 40W SuperCharge​​ សាកថ្មបានលឿនដូចរន្ទះ ថាមពលថ្មធំមហាសាលទំហំ 4200 mAh។

 ការបញ្ជាក់ពីការប្រើប្រាស់បណ្តាញសេវា 5G ដំបូងគេបង្អស់នេះ គឺមិនមែនមានតែនៅប្រទេសកម្ពុជាប៉ុណ្ណោះទេ គឺថែមទាំងមានការទទួលស្គាល់ពី​ស្ថាប័នពិភពលោក Global Certification Forum ( GCF) ដែល Huawei Mate 20 X (5G) ជាស្មាតហ្វូនដំបូងគេបង្អស់ដែលអាចប្រើ​ 5G បាន ។ កំពូលស្មាតហ្វូននេះ នឹងមានលក់នៅលើទីផ្សារប្រទេសកម្ពុជានាពេលឆាប់ៗនេះ ដើម្បីឲ្យប្រជាជនកម្ពុជាទទួលបានបទពិសោធន៍ថ្មីចុងក្រោយបង្អស់លើបណ្តាញសេវា​ 5G នៅលើការប្រើប្រាស់ស្មាតហ្វូន។ តាមដានទាំងអស់គ្នា ពីការប្រកាសលក់ជាផ្លូវការ នៃការមកដល់នៃកំពូលស្មាតហ្វូន Huawei Mate 20 X (5G)!

image

image

image