ព័ត៌មាន

Chrome 76 – នេះគឺជា Version ថ្មីសម្រាប់ Android, Windows, Mac, Linux និង iOS

ក្រុមហ៊ុន Google នៅទីបំផុតបញ្ចេញនូវ chrome 76 ជាមួយនឹងការបន្ថែមនូវ dark mode សម្រាប់គេហទំព័រនេះ និងការពង្រឹងជាច្រើនទៀតដូចជាការជួសជុលទៅលើ Incognito mode loophole ជាដើម។ Incognito mode loophole នេះគឺស្ថិតនៅក្នុង FileSystem API ដែលអនុញ្ញាតអោយគេហទំព័រជាច្រើនធ្វើការតាមដានទៅលើ browsing activities របស់អ្នកប្រើប្រាស់។ ពេលនេះ វាត្រូវជួសជុលរួចហើយ។

Chrome ធ្វើការបន្ថែមនូវ PWA Omnibox Install Button ដែលជួយអ្នកប្រើប្រាស់តម្លើងនូវ Progressive Web Apps នៅលើកុំព្យូទ័រ Desktop របស់ពួកគេ និងការបន្ថែមនូវការតម្លើងនូវប៊ូតុងសម្រាប់ Address Bar ។ អ្នកក៏អាចបើកនូវ Adobe Flash ដោយចូលទៅកាន់ chrome://settings/content/flash ។

សម្រាប់អ្នកប្រើប្រាស់នៅលើ platform desktop អាចចូលទៅអាប់ដេតទៅកាន់ Chrome 76.0.3809.87 ដោយចូលទៅកាន់ Chrome 76.0.3809.87 នោះអ្នកអាចទទួលបានការអាប់ដេតហើយ សម្រាប់អ្នកប្រើប្រាស់ Android និង iOS សូមចូលទៅកាន់ App Store ឬ Play Store ៕

 image

image