ព័ត៌មាន

ទីក្រុង Naples បាត់បង់ទឹកប្រាក់ $700,000 ដោយសារតែការវាយប្រហារ spear-phishing

 អ្នកគំរាមគំហែងបន្លំខ្លួនជាអ្នកតំណាងមកពីក្រុមហ៊ុនសំណង់ Wright Construction Group ហើយកំណត់ទិសដៅលើនាយកដ្ឋានជាក់លាក់មួយតាមរយៈអ៊ីមែលបន្លំ។ ការស៊ើបអង្កេតព្រហ្មទណ្ឌត្រូវបានបង្កើតឡើងដើម្បីស្វែងយល់ពីទំហំនៃការវាយប្រហារ។ ទីក្រុង Naples ក្នុងរដ្ឋផ្លរីដាក្លាយជាគោលដៅវាយប្រហារក្នុងយុទ្ធានាការឆបោកដែលបណ្តាលឱ្យបាត់បង់ប្រាក់ចំនួន ៧០០,០០០ដុល្លារ។

តើមានអ្វីកើតឡើង?

យោងតាមប្រភពព័ត៌មានពីមន្រ្តីបង្ហាញអោយដឹងថា ក្រុមអ្នកគំរាមគំហែងក្លែងខ្លួនជាអ្នកតំណាងមកពីក្រុមហ៊ុនសំណង់ Wright Construction Group និងបានកំណត់គោលដៅទៅលើផ្នែកជាក់លាក់មួយតាមរយៈអ៊ីមែលបន្លំ។ ក្រុមហ៊ុនសំណង់ Wright Construction Group បានធ្វើការទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធនៅកណ្តាលក្រុង Naples។ កត្តានោះបណ្តាលឱ្យនាយកដ្ឋាន ឬបុគ្គលផ្ទេរចំនួនទឹកប្រាក់ទៅគណនីធនាគារក្លែងក្លាយរបស់ពួកហេគឃ័រ(Hacker) ។

តើការវាយប្រហារនោះអាក្រក់ប៉ុណ្ណា?

អ្នកគ្រប់គ្រងទីក្រុង City Manager Charles Chapman បញ្ជាក់ថា ក្រុមហេគឃ័របានលួចលុយសរុបចំនួន ៧០០០០ដុល្លារដោយប្រើអ៊ីម៉ែលបន្លំ។ លោកថែមទាំងជូនដំណឹងផងដែរថាការវាយប្រហារនោះគឺជាឧប្បត្តិហេតុដាច់ដោយឡែកមួយ​ ហើយបង្ករផលប៉ះពាល់ដល់ប្រព័ន្ធទិន្នន័យរបស់ទីក្រុង។ ការស៊ើបអង្កេតព្រហ្មទណ្ឌត្រូវបានអនុវត្តដើម្បីស្វែងយល់ពីទំហំនៃការវាយប្រហារ។ ប្រព័ន្ធទិន្នន័យរបស់ទីក្រុងមានសន្តិសុខ និងសុវត្ថិភាព។ ការវាយប្រហារនោះមិនមែនជាមេរោគ ឬជាគ្រឿងលោះ ពុំបណ្តាលឱ្យមានការប៉ះពាល់ដល់ទិន្នន័យណាមួយឡើយ។ ទីក្រុងនឹងបន្តធ្វើការកែលម្អប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន។

គួរឱ្យកត់សម្គាល់

ទីក្រុង Naples ជាទីក្រុងទី៤ នៅក្នុងរដ្ឋផ្លរីដា(Florida) ដែលរងការវាយប្រហារពីពួកហេគឃ័រក្នុងរយៈពេលតិចជាង ២ខែ។ Key Biscayne, Riveria Beach, និង Lake City គឺជាទីក្រុងដ៏ទៃទៀតនៅរដ្ឋផ្លរីដាដែលរងការកំណត់គោលដៅវាយប្រហារតាមអ៊ិនធឺណេត។

image

image