ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី Huawei Mate 30 series នឹងបង្ហាញខ្លួននៅក្នុងខែកញ្ញាខាងមុខនេះ

ស្មាតហ្វូនជំនាន់បន្ទាប់របស់ស្មាតហ្វូន Huawei Mate 20 series ជិតបង្ហាញខ្លួនហើយ ពិសេសនៅថ្ងៃនេះយើងក៏បានទទួលព័ត៌មានអំពីការប្រកាសបង្ហាញវត្តមានរបស់ស្មាតហ្វូន Mate 30 series ផងដែរ។ តាមការបញ្ជាក់ចេញពី tipster DigitalChatStation អោយដឹងថា ស្មាតហ្វូន Huawei Mate 30 series នេះអាចនឹងបង្ហាញខ្លួននៅពាក់កណ្តាល ឬនៅចុងខែកញ្ញាខាងមុខនេះដោយគ្មានការពន្យារពេលនោះទេ។ វាអាចនឹងមានការទម្លាយជាច្រើនទៀតនៅមុនពេលដែលវាបង្ហាញខ្លួនជាផ្លូវការនោះ។

Mate 20 series បង្ហាញខ្លួននៅក្នុងខែតុលា ឆ្នាំ ២០១៨ នេះ។ ដូចនេះ ក្រុមហ៊ុននេះអាចបញ្ចេញស្មាតហ្វូននេះលឿនជាងមុនគឺនៅក្នុងខែកញ្ញា ហើយក្រុមហ៊ុននេះនឹងប្រកាសបង្ហាញបន្ទះឈីប Kirin 985 processor នៅក្នុងព្រឹត្តិការណ៍ IFA 2019 ហើយបន្ទាប់មកប្រកាសបង្ហាញវត្តមានរបស់ស្មាតហ្វូន Mate 30 series នៅក្នុងព្រឹត្តិការណ៍ដាច់ដោយឡែកមួយទៀត។

សម្រាប់ version តេស្តរបស់ Mate 30 Pro ក៏ប្រទះឃើញនៅក្នុងដៃរបស់បុគ្គលិករបស់ Huawei ដែលមានគែមស្តើងមែនទែនជាមួយនឹងអេក្រង់កម្រិត 90 ដឺក្រេ។ ស្មាតហ្វូននេះនឹងមានកាមេរ៉ាខាងក្រោយ 40MP ពីរគ្រាប់នៅខាងក្រោយ។ យើងនៅមិនទាន់ដឹងអំពីកាលបរិច្ឆេទផ្លូវការនៃការប្រកាសបង្ហាញស្មាតហ្វូននេះនៅឡើយទេសម្រាប់ពេលនេះ៕

image

image