ព័ត៌មាន

ក្រុមហ៊ុន Huawei បញ្ចេញនូវ Patch សុវត្ថិភាព EMUI សម្រាប់ខែសីហា ឆ្នាំ ២០១៩ នេះ

EMUI 10 គឺជាប្រធានបទមួយដែលបង្ហាញនៅលើអ៊ីនធឺណិតជាច្រើន ហើយក្រុមហ៊ុនបច្ចេកវិទ្យា Huawei ក៏បញ្ចេញនូវ Patch សុវត្ថិភាពសម្រាប់ខែសីហាឆ្នាំ ២០១៩ នេះ ហើយឆាប់ៗនេះស្មាតហ្វូនជាច្រើនរបស់ Huawei និង Honor នឹងទទួលបាននូវ Patch នេះចេញពី Google និង Huawei ផ្ទាល់តែម្តង។

សម្រាប់ការអាប់ដេតសុវត្ថិភាពនេះគឺសម្រាប់ស្មាតហ្វូនជាច្រើនរបស់ Huawei ដែលមាន CVE (Common Vulnerabilities and Exposures) ដែលប្រកាសសម្រាប់សុវត្ថិភាពនៅក្នុងខែសីហាឆ្នាំ ២០១៩ នេះផងដែរ។ វាក៏មានបញ្ហាមួយចំនួននៅលើ OS ដែលត្រូវការជួសជុលតាមរយៈការអាប់ដេតប្រចាំខែនេះ។សម្រាប់ Patch សុវត្ថិភាព Android សម្រាប់ខែសីហាឆ្នាំ ២០១៩ នេះរបស់ក្រុមហ៊ុន Huawei គឺជួសជុលទៅលើចំណុចរងគ្រោះ និងបញ្ហាមួយចំនួននៅក្នុងស្មាតហ្វូន Huawei ៕

image

image