ព័ត៌មាន

ហេតុតែស្រលាញ់ Idol Barcelona! Fan ផ្កាប់មុខម្នាក់សុខចិត្តធ្វើរឿងដែលមិនគួរឲ្យជឿ……

មុននេះបន្តិចម្ចាស់ហាងលក់ទូរស័ព្ទ៥ទៅ៦កន្លែង ដែលជាបណ្តាញចែកចាយរបស់ OPPO បានទាក់ទងមកបុគ្គលិកលក់នៃក្រុមហ៊ុន OPPO នៅកម្ពុជាស្តីពីការកម្មង់ទូរស័ព្ទឲ្យភ្ញៀវរបស់គេ(ដែលជាហ្វេនផ្កាប់មុខរបស់ក្រុមបាល់ទាត់Barcelonaបានពាក់អាវគាំទ្រក្រុម Barcelona) មកកាន់ហាងរបស់ពួកគេដើម្បីទិញទូរស័ព្ទម៉ូឌែលថ្មី OPPO Reno FC Barcelona Edition អស់ជិត៥ហាងហើយ ប៉ុន្តែនៅតែពួកគេ(ម្ចាស់ហាង)មិនមានលក់ឲ្យ!

ព្រោះតែ Fan ផ្កាប់មុខរូបនោះទៅរកប៉ះចំតែហាងលក់ទូរស័ព្ទដែលមិនមានទូរស័ព្ទនេះលក់ឲ្យ និងមិនបានកុម្មង់ទូរស័ព្ទ OPPO Reno FC Barcelona Edition ពីក្រុមហ៊ុនផ្ទាល់ឡើយ! ដោយសារតែវាមានចំនួនតិចតួចពេក ត្រឹមតែ៦៨គ្រឿងប៉ុណ្ណោះ នៅទូទាំងប្រទេសកម្ពុជា ដែលមានតម្លៃ ៩៩៩ ដុល្លារ រហូតដល់ថ្នាក់រូបគេហ៊ានឲ្យតម្លៃលើសពីតម្លៃលក់ចេញធ្វើយ៉ាងម៉េចឲ្យតែបានទូរស័ព្ទនោះដែលជារឿងស្ទើតែមិនគួរឲ្យជឿថែមទៀតផង ។

ជាការពិតណាស់ក្រោយពីផ្ទុះវីដេអូ Unboxing របស់វែបសាយ Cambo Report ដ៏ល្បីទាក់ទងនឹងការបង្ហាញបច្ចេកវិទ្យាថ្មីៗនៅក្នុងកម្ពុជាបានបង្ហាញយ៉ាងលម្អិតពីចំណុចពិសេស និងបញ្ចេញរូបរាងដ៏សង្ហារបស់ OPPO Reno FC Barcelona Edition រួចមកគឺមានក្រុមហ្វេនផ្កាប់មុខកម្ពុជាដែលងប់ងល់នឹងកីឡាករ Leonel Messi ដែលជាតួរឯករបស់ក្រុមបាល់ទាត់ដ៏ល្បីលើពិភពលោក Barcelona បានបាក់ចិត្តលង់ស្រលាញ់វាតែម្តង!

បើទោះបីជារូបគេបានស្វែងរកនៅតាមដេប៉ូចែកចាយនានាក្នុងការទិញទូរស័ព្ទម៉ូឌែលនេះក្តីរហូតរូបគេហានឲ្យតម្លៃលើសពីតម្លៃលក់ចេញដោយក្រុមហ៊ុន និងរហូតដល់ថ្នាក់ម្ចាស់ហាងទាំងនោះឡើង Surprise ព្រមៗគ្នាតែម្តងជាមួយនឹងទង្វើរបស់បុរសម្នាក់នោះ! ដោយរូបគេបាននិយាយថា “ការពិតខ្ញុំចង់ទិញទូរស័ព្ទRenoហ្នឹងមធ្យមទេ​, តែងំគឺខ្ញុំស្រលាញ់វាត្រង់មាន Edition Brand Barcelona ដែលជា Idol ក្នុងចិត្តរបស់ខ្ញុំតែម្តង គឺស្រលាញ់យូរហើយ ទើបតែពេលេនេះ វាបានមកស្រុកខ្មែរ ដូច្នេះខ្ញុំមិនចង់ឲ្យឱកាសបែបនេះរំលងផុតទេ” ហើយពួកគេបានទំនាក់ទំនងមកក្រុមហ៊ុនដើម្បីផ្តល់ព័ត៌មានច្បាស់លាស់ទៅឲ្យបុរសនោះវិញដែរ ដែលជាហ្វេនផ្កាប់មុខអាចទៅត្រូវកន្លែងលក់ទូរស័ព្ទស្មាតហ្វូន OPPO Reno FC Barcelona Edition នោះតែម្តង! តែយើងមិនទាន់ដឹងថាពេលនេះបុរសនោះបានទិញទូរស័ព្ទនោះហើយឬនៅ?ហើយគេទិញក្នុងតម្លៃដើមឬយ៉ាងម៉េចនោះទេ!។

សូមបញ្ជាក់ថាទោះបីជាទូរស័ព្ទម៉ូឌែលថ្មី OPPO Reno FC Barcelona Edition មានសមត្ថភាពពិសេសដូចគ្នាបេះបិតទាំងកាមេរ៉ា និងទំហំផ្ទុកជាមួយនឹងម៉ូឌែល OPPO Reno 10X Zoom (60X Digital Zoom)​ក្តី! ក៏វានៅតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ក្រុមអ្នកគាំទ្រ OPPO និងហ្វេនផ្កាប់មុខរបស់ Barcelona ដដែល! ចង់ដឹងថាវាមានចំណុចទាក់ទាញកម្រិតណា ដូច្នេះសូមទស្សនាវីដេអូរបស់ Cambo Report Unboxing ទាំងអស់គ្នា៕     

image

image

image

image

image

image