ព័ត៌មាន

ក្រមហ៊ុនបច្ចេកវិទ្យា NOKIA MOBILE នឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ IFA BERLIN 2019

HMD Global ឬគេស្គាល់ថាជាក្រុមហ៊ុនអាជីវកម្មស្មាតហ្វូនរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Nokia Mobile នឹងមានវត្តមាននៅក្នុងព្រឹត្តិការណ៍ពិពរណ៍ IFA Berlin 2019 ។ ក្រុមហ៊ុន HMD នឹងមានលេខស្តង់ 104 នៅក្នុង Hall 6.2 ដែលនេះស្ថិតនៅក្នុងស្តង់នៃការទំនាក់ទំនងនៅ IFA ជាប់ទៅនឹងស្តង់របស់ Huawei តែម្តង។

វាមានការចែករំលែកនូវស្តង់នេះជាមួយនឹងក្រុមហ៊ុនទាំងពីរនេះប៉ុន្តែវាមានទំហំធំគ្រប់គ្រាន់សម្រាប់ការដាក់អេក្រង់បង្ហាញជាមួយនឹងស្មាតហ្វូន Nokia ស៊េរីថ្មីជាច្រើននោះ។ យើងនៅមិនទាន់អាចបញ្ជាក់បាននោះទេថា តើ HMD នឹងប្រកាសបង្ហាញនូវផលិតផលអ្វីនៅក្នុងទីក្រុង Berlin នេះ ប៉ុន្តែវាអាចជា Nokia 5.2, Nokia 6.2  ឬ Nokia 7.2  ឬ Nokia 110 និង Nokia 2720 ផងដែរ។

ព្រឹត្តិការណ៍ IFA នេះនឹងចាប់ផ្តើមនៅថ្ងៃទី៦ ខែសីហានេះដល់ថ្ងៃទី ១១ ខែសីហានេះ។ តើអ្នកចង់ឃើញអ្វីទៀតក្រៅពីស្មាតហ្វូននៅក្នុងស្តង់របស់ Nokia នេះ?

image

image

image