ព័ត៌មាន

Galaxy Note 8 និង Galaxy Note 9 ទទួលបានការអាប់ដេតសុវត្ថិភាពសម្រាប់ខែសីហា

សម្រាប់ស្មាតហ្វូនស៊េរីថ្មី​ Galaxy Note បង្ហាញខ្លួនហើយ ប៉ុន្តែវាមិនមែនមានន័យថាសម្រាប់ស្មាតហ្វូនជំនាន់មុនរបស់វានឹងត្រូវគេបំភ្លេចចោលនោះទេ ខណៈពេលនេះក្រុមហ៊ុនបច្ចេកវិទ្យា​Samsung គឺបញ្ចេញនូវការអាប់ដេតទៅលើសុវត្ថិភាពសម្រាប់ខែសីហានេះសម្រាប់ Galaxy Note 9 និង Galaxy Note 8 ផងដែរ។

Galaxy Note 9 update នេះគឺធ្វើឡើងនៅក្នុងប្រទេស Switzerland, Romania, France, Poland, Bulgaria, the Baltic states  និង Greece ជាមួយនឹងកម្មវិធី software version N960FXXS3CSG5 ។ សម្រាប់ Note 8 update នេះគឺសម្រាប់ប្រទេស​ France, Switzerland, Bulgaria, Romania, Greece និង Italy ជាមួយនឹង software version N950FXXS7DSH1 ។

ប្រសិនបើអ្នកប្រើប្រាស់ Note 9 និង Note 8 អ្នកអាចចូលទៅកាន់ Settings app និងចូលទៅកាន់ Software update ហើយរើសយកនូវ Download and install option ហើយធ្វើការដោនឡូតដើម្បីអាប់ដេតបាន។ អ្នកអាចធ្វើការ upgrade ទៅលើ Firmware បាននៅលើ Windows PC ផងដែរ៕

image

image