ព័ត៌មាន

Galaxy S9 និងម៉ូឌែលជំនាន់ថ្មីនឹងទទួលបានមុខងារ DeX ថ្មីជាមួយនឹង One UI 2.0

ស្មាតហ្វូនស៊េរីថ្មី Galaxy Note 10 series នេះភ្ជាប់ជាមួយនឹងលក្ខណៈសម្បត្តិពិសេសជាមួយនឹងមុខងារ DeX ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់ជាច្រើនអាចភ្ជាប់ស្មាតហ្វូននេះទៅកាន់ PC នេះ និងងាយស្រួលបំផុតនៅក្នុងបញ្ជូន Files នៅលើ Platforms ច្រើន។ ពេលនេះ តាមការបញ្ជាក់របស់ពាក្យចចាមអារ៉ាមថ្មីនៅលើ Twitter សម្រាប់មុខងារជាច្រើនរបស់ DeX នេះនឹងដំណើរការនៅលើ Galaxy S9 និងម៉ូឌែលជំនាន់ថ្មីផងដែរ។

សម្រាប់ការអាប់ដេតទៅលើមុខងារ DeX នេះនឹងដំណើរការនៅលើ Galaxy S9 និងម៉ូឌែលជំនាន់ថ្មីរបស់វាដែលនឹងធ្វើការអាប់ដេតជាមួយនឹង Android Q ផងដែរ។ វានឹងប្រើប្រាស់ជាមួយនឹង One UI 2.0 សម្រាប់ពេលនេះ។

យុទ្ធសាស្រ្តរបស់ក្រុមហ៊ុន Samsung សម្រាប់ការអាប់ដេតនៅលើស្មាតហ្វូនជំនាន់មុននេះគឺមានភ្ជាប់ជាមួយនឹងមុខងារថ្មីៗ។ វាគឺជាការពិតដែលការអាប់ដេតទៅលើ DeX នេះប្រហែលជាមិនមែនសម្រាប់ Galaxy Note 10 នោះទេ ប៉ុន្តែវាក៏អាចប្រើប្រាស់នៅលើ Galaxy Note 9 និង Galaxy S9 series ផងដែរ៕

image

image