ព័ត៌មាន

ប្រព័ន្ធប្រតិបត្តិការ HarmonyOS កំពុងតេស្តនៅលើស្មាតហ្វូនជាច្រើនរបស់ Huawei

ក្រុមហ៊ុនបច្ចេកវិទ្យា Huawei និយាយថា ប្រព័ន្ធប្រតិបត្តិការ Hongmeng/HarmonyOS ចាប់ផ្តើមដាក់ពង្រាយនៅលើស្មាតហ្វូនជាច្រើន ប៉ុន្តែក្រុមហ៊ុនបច្ចេកវិទ្យានេះក៏ចង់ធ្វើការសហការជាមួយនឹង​Google និងប្រព័ន្ធ OS’ ecosystem ។ នៅក្នុងសន្ទរកថានៅក្នុងព្រឹត្តិការណ៍ Huawei Developer Conference 2019 លោក Yu Chengdong ដែលជា CEO របស់ Consumer BG ទម្លាយថា Hongmeng គឺឌីស្សាញសម្រាប់ការធ្វើការនៅលើ Cross Platforms ហើយប្រសិនបើសហរដ្ឋអាមេរិកមិនអនុញ្ញាតអោយ Huawei ប្រើប្រាស់នូវ Android ទេនោះ ក្រុមហ៊ុននេះអាចធ្វើការផ្លាស់ប្តូរពី Android ទៅ Hongmeng OS ក្នុងរយៈពេលតែមួយទៅ ២ ថ្ងៃប៉ុណ្ណោះ។

លោក Yu មានប្រសាសន៍ថា“ក្រុមហ៊ុន Huawei បានពិចារណាប្រើប្រាស់ប្រព័ន្ធអេកូឡូស៊ីប្រព័ន្ធប្រតិបត្តិការ Android និងភាពជាដៃគូរបស់ខ្លួនជាមួយ Google គឺជាអាទិភាពកំពូល” ។ក្រោយមកទៀតលោក Yu បង្ហាញថាការស្រាវជ្រាវនិងការអភិវឌ្ឍ (R&D) នៃប្រព័ន្ធ Hongmeng OS ដែលវិនិយោគមនុស្ស ៤០០០-៥០០០ នាក់។ លោកបន្ថែមទៀតថាដំបូងឡើយក្រុមហ៊ុន Huawei គ្រោងនឹងបញ្ចេញ Hongmeng OS នៅឆ្នាំ ២០២០ ប៉ុន្តែដោយសារតែបញ្ហាដែលកំពុងកើតមានជាមួយសហរដ្ឋអាមេរិកក្រុមហ៊ុនក៏ពន្លឿនការចេញផ្សាយនេះ។

ក្រុមហ៊ុន Huawei ក៏ប្រកាសផងដែរថា ប្រព័ន្ធប្រតិបត្តិការ Hongmeng OS គឺជាកម្មវិធី open-source software ហើយកំណែដំបូង version របស់វានឹងត្រូវដាក់ដំណើរការជាមួយ Honor Smart Screen នៅថ្ងៃទី ១០ ខែសីហាហើយក្រុមហ៊ុននឹងផ្តល់ព័ត៌មានបន្ថែមសម្រាប់អ្នកអភិវឌ្ឍន៍របស់ខ្លួនផងដែរ៕

image

image