ព័ត៌មាន

ស្មាតហ្វូន NOKIA PHONES ស៊េរីថ្មីនឹងប្រកាសបង្ហាញខ្លួននៅថ្ងៃទី ៥ ខែកញ្ញាខាងមុខនេះនៅក្នុងទីក្រុង Berlin មុនព្រឹត្តិការណ៍ IFA2019

HMD Global ដែលជាក្រុមហ៊ុនផលិតស្មាតហ្វូន Nokia ធ្វើការចែកលិខិតអញ្ជើញផ្លូវការរបស់ខ្លួនសម្រាប់ព្រឹត្តិការណ៍នៃការសម្ភោធន៍មួយនៅក្នុងទីក្រុង Berlin នៅខែក្រោយនេះ។ ព្រឹត្តិការណ៍នេះនឹងធ្វើឡើងនៅថ្ងៃទី ៥ ខែកញ្ញាឆ្នាំ ២០១៩ នេះដែលមុនមួយថ្ងៃមុនពេលចាប់ផ្តើមព្រឹត្តិការណ៍ HMD Global​ដែលក្រុមហ៊ុន HMD Global នឹងមានវត្តមាននៅទីនោះដែរ។

នៅក្នុងលិខិតនេះមានការបង្ហាញអំពី Berlin Cathedral ដែលមានរូបនាវាដឹកទំនិញ និងស្ពានជាច្រើនទៀត។ នៅក្នុងលិខិតនេះបញ្ជាក់ថា “See you in Berlin” ជាមួយនឹងម៉ោង “4pm” ដែលបង្ហាញអំពីការចាប់ផ្តើមនៃព្រឹត្តិការណ៍នេះ។ អ្នកអាចឆែកមើលនៅក្នុង timeanddate.com ដើម្បីផ្ទៀងផ្ទាត់ជាមួយនឹងម៉ោងក្នុងស្រុករបស់អ្នកបាន។

តើអ្នកគិតថាម៉ូឌែលអ្វីខ្លះដែល HMD នឹងប្រកាសបង្ហាញនៅឆ្នាំនេះ?

image

image