ព័ត៌មាន

PSA: HarmonyOS​ គឺជាឈ្មោះភាសាអង់គ្លេសរបស់ Hongmeng OS

ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ប្រកាសបង្ហាញជាផ្លូវការរួចហើយនូវ microkernel OS ដែលខ្លួនធ្វើការអអភិវឌ្ឍ ប៉ុន្តែវាក៏មាននៅការយល់ច្រឡំសម្រាប់អ្នកអានទៅលើឈ្មោះរបស់ OS ថ្មីនេះផងដែរ។ លោក Yu Chengdong នាយកប្រតិបត្តិ Consumer BG របស់ក្រុមហ៊ុន Huaweiនិយាយថា Harmony តំណាងឱ្យការបញ្ចេញសំឡេងជាភាសាអង់គ្លេសរបស់ Hongmeng (តួអក្សរចិន) ដែលមានន័យថាការចាប់ផ្តើមនៃផែនដី។

ក្រុមហ៊ុនកំពុងប្រើឈ្មោះ Hongmeng OS នៅក្នុងទីផ្សារក្នុងស្រុក (ចិន) និង HarmonyOS សម្រាប់ទីផ្សារមិនមែនក្នុងស្រុក។ កាលពីខែឧសភាក្រុមហ៊ុន Huawei បានដាក់ពាណិជ្ជសញ្ញាសម្រាប់ ‘Hongmeng’ នៅជុំវិញពិភពលោកក្នុងប្រភេទប្រព័ន្ធប្រតិបត្តិការ operating system categories និងការទ្រទ្រង់សម្រាប់ឧបករណ៍ផ្សេងៗ។

នៅក្នុងខែកក្កដានេះ ក្រុមហ៊ុន Huawei ចុះបញ្ជីពាណិជ្ជសញ្ញាថ្មីសម្រាប់ឈ្មោះ“‘Harmony’  នៅ EUIPO ក្រោមប្រភេទ operating system category ។​យោងតាមក្រុមហ៊ុន Huawei អោយដឹងថា Hongmeng OS នឹងដំណើរការជាលើកដំបូងនៅថ្ងៃទី ១០ ខែសីហាខាងមុខនេះជាមួយ Honor Smart Screen (TV)៕

image

image