ព័ត៌មាន

ពេលនេះ ប្រិយមិត្តរបស់ Samsung អាចធ្វើការកម្មង់ទិញ​ Galaxy Note 10 accessories បានហើយសម្រាប់ទីផ្សារមួយចំនួន

ស្មាតហ្វូន Galaxy Note 10 series ទើបតែប្រកាសបង្ហាញខ្លួនកាលពីដើមសប្តាហ៍នេះហើយវាក៏មានភ្ជាប់ជាមួយនឹង accessories ជាច្រើនចាប់ពី covers រហូតដល់ទៅ USB-C 3.5mm headphone jack adapter ។ សម្រាប់ accessories ទាំងនេះអាចធ្វើការកម្មង់ទិញមុនបានសម្រាប់ទីផ្សារមួយចំនួនដូចជាសហរដ្ឋអាមេរិក និងហូឡង់ផងដែរ។

Galaxy Note 10 ភ្ជាប់ជាមួយនឹង 25W fast charging ខណៈពេលដែល Galaxy Note 10+ ប្រើប្រាស់នូវ 45W ។ យ៉ាងណាមិញ នៅក្នុងប្រអប់វាគឺជា 25W charger ដូចនេះអ្នកត្រូវទិញ 45W USB C charger នេះនៅក្នុងតម្លៃ $49.99 នៅក្នុងសហរដ្ឋអាមេរិក និងតម្លៃ € 50.82 នៅក្នុងហូឡង់។ 15W wireless charger លក់ក្នុងតម្លៃ $79.99 នៅក្នុងសហរដ្ឋអាមេរិក និងតម្លៃ € 81.07 នៅហូឡង់។

USB-C-to-USB-C cable — គឺមានតម្លៃ $14.99 នៅក្នុងសហរដ្ឋអាមេរិក ហើយ USB-C 3.5mm headphone jack adapter គឺមានតម្លៃ $14.99 ។ Galaxy Note 10 series នេះគឺមានភ្ជាប់ជាមួយនឹង Cover ជាច្រើនដូចជា silicone covers ដែលមានតម្លៃ $22.99 (€ 29.99) រហូតដល់ LED Wallet Cover មានតម្លៃ $64.99 ។ សម្រាប់ S-View Flip Cover គឺមានតម្លៃ $49.99 ៕

image

image