ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា NOKIA MOBILE ធ្វើការអាប់ដេតទៅលើកម្មវិធី ANDROID UPDATE TRACKER

ក្រុមហ៊ុនបច្ចេកវិទ្យា Nokia Mobile ទើបតែធ្វើការអាប់ដេតទៅលើ Nokia Smartphone Security Maintenance Release Summary web page របស់ខ្លួន។ ប្រសិនបើអ្នកមិនធ្លាប់បានដឹងអំពីរឿងនេះពីមុនមកនោះទេ នៅលើទំព័រនេះ អ្នកអាចធ្វើការតាមដានទៅលើការអាប់ដេតសុវត្ថិភាពចុងក្រោយសម្រាប់ស្មាតហ្វូន Nokia នេះ។

នៅក្នុង Content នៅលើ Page នេះបង្ហាញថា ស្មាតហ្វូន Nokia 6.1 កំពុងតែដំណើរការនូវ Patch សុវត្ថិភាពសម្រាប់ខែសីហានេះ ហើយវាក៏មានការអាប់ដេតជាច្រើនទៀតដែលនឹងបន្ថែមផងដែរ។ Nokia Mobile ក៏កំពុងតែធ្វើការអាប់ដេតទៅលើ Content របស់វាផងដែរ។ អ្នកអាចឆែកមើលនៅលើ page នេះបានសម្រាប់មើលទៅលើ version នៅលើស្មាតហ្វូនរបស់អ្នក។ ស្មាតហ្វូនជាច្រើនរបស់ Nokia គឺមានភ្ជាប់ជាមួយនឹង​Patch សុវត្ថិភាពចុងក្រោយបំផុតផងដែរ៕

image

image