ព័ត៌មាន

OPPO ប្រកាសផ្តល់ពានរង្វាន់សន្ធឹកសន្ធាប់ចំពោះអ្នកស្រលាញ់ការថតរូបនៅលើពិភពលោក

កាលពីពេលថ្មីៗនេះក្រុមហ៊ុនទូរស័ព្ទដៃស្មាតហ្វូន OPPO ប្រកាសផ្តល់ពានរង្វាន់ដល់អ្នកថតរូបដែលមានភាពច្នៃប្រឌិតខ្ពស់ឆ្នាំ ២០១៩ ឬ OPPO Creators Awards 2019 នៅក្នុងកម្មវិធីបើកសម្ពោធសមាគមថតរូបរបស់ខ្លួន។ ចាប់តាំងពីមានកម្មវិធីប្រកួតជាលើកដំបូងដែលមានឈ្មោះថាSee Beyond” (#SeeBeyondWithOPPO) ទទួលបានការគាំទ្រច្រើននូវចំនួនអ្នកចូលមើលរាប់លាននាក់ និងមានការបញ្ចេញយោបល់លើកម្មវិធីនេះរាប់ពាន់ផងដែរ ដោយពួកគេបានបង្ហាញពីចំណង់ចំណូលចិត្តរបស់ពួកគេមកលើសមត្ថភាពថតរូបរបស់ទូរស័ព្ទដៃ OPPO ដែលជាប្រេនទូរស័ព្ទដែលតែងតែមានភាពច្នៃប្រឌិតខ្ពស់ជានិច្ច។

ប្រភេទរូបថតដែលអាចនឹងមានឱកាសទទួលបានពានរង្វាន់ អ្នកថតរូបបែបច្នៃប្រឌិតឆ្នាំ ២០១៩ នេះ ត្រូវផ្អែកទៅលើប្រភេទរូបថតស្តីអំពីស្ថានភាពពេលរាត្រី (Night) បង្កប់គំនិតច្នៃប្រឌិតថ្មីៗ (Creativity) សំដៅលើទេសភាព(Landscape)និង សំដៅលើមនុស្សទូទៅ(People)។ អ្នកឧបត្ថម្ភគាំទ្ររង្វាន់ធំមានចំនួនពីរ ទី១គឺក្រុមហ៊ុន OPPO និងទី២គឺបានក្រុមហ៊ុន OPEN ដែលពួកគេនឹងផ្តល់នូវថវិការរង្វាន់សរុបចំនួន៧.៥០០ ដុល្លារ, ហើយអ្នកឈ្នះនឹងមានសិទ្ធិចូលរួមប្រកួតក្នុងកម្មវិធី The OPPO Photography Talent Programនាពេលខាងមុខ។ ចំណែកបេក្ខភាពចំនួន១០នាក់ផ្សេងទៀត នឹងទទួលបានប្រាក់រង្វាន់ចំនួន ១.៥០០ ដុល្លារក្នុងម្នាក់ៗ ព្រមទាំងបេក្ខភាព៥នាក់បន្ទាប់ទៀត នឹងទទួលបានទូរស័ព្ទ OPPO Reno 10X Zoom ម្នាក់មួយគ្រឿងផងដែរ ។

ស្របពេលជាមួយគ្នានោះដែរ អ្នកថតរូបជំនាញម្នាក់ដែលមានឈ្មោះថា Nan Shan បានបង្ហាញពីស្ទីលនៃការថតរូបស្តីពីរបៀបនៃការជ្រមុជទឹក ឬ “Fish are diving  របស់លោក ដោយលោកបាននិយាយថា “បច្ចុប្បន្នការថតរូបនៅលើស្មាតហ្វូនកាន់តែមានប្រជាប្រិយភាពខ្លាំង ដែលធ្វើឲ្យអ្នកថតរូបកាន់តែមានភាពងាយស្រួល ហើយវាធ្វើឱ្យអ្នកថតរូបរីករាយនឹងការចាប់ប្លង់ថតរូបបែបធម្មជាតិ និង ថតភាពពិតៗ ។ មិនតែប៉ុណ្ណោះអ្នកឈ្នះក្នុងកម្មវិធី The OPPO Photography Talent Program នឹងអាចចូលរួមចូលកម្មវិធីមួយក្នុងការបញ្ចេញស្នាដៃរបស់ខ្លួនក្នុងការរចនាទម្រង់នានាដើម្បីជម្រុញភាពច្នៃប្រឌិតក្នុងវិស័យថតរូប ហើយនៅក្នុងកម្មវិធីនេះដែរ​នឹងមានការចូលរួមពីក្រុមអ្នកជំនាញថតរូបល្បីៗលំដាប់ពិភពលោកដែលមានបទពិសោធន៍ដោយផ្ទាល់។

ហើយនៅខែសីហានេះ OPPO នឹងរៀបចំកម្មវិធីតាំងពិពណ៌ Creators Awards Exhibition នៅទីក្រុងសៀងហៃ ប្រទេសចិន និង Amsterdam ប្រទេសហូឡង់ ដើម្បីបង្ហាញនូវរូបថតរបស់ជ័យលាភីតែម្តង។ រូបថតដែលឈ្នះការប្រកួតនេះនឹងត្រូវដាក់បង្ហាញនៅលើផ្ទាំង Wallpaper របស់ OPPO ព្រមទាំងធ្វើការបោះពុម្ពផ្សាយពាណិជ្ជកម្មទាំងក្នុងស្រុក និង នៅលើពិភពលោកផងដែរ។ សូមបញ្ជាក់ថាស្មាតហ្វូនស៊េរីចុងក្រោយបំផុតរបស់ក្រុមហ៊ុន OPPO គឺ Reno 10X Zoom បានកំពុងឆក់យកបេះដូងអ្នកដែលស្រលាញ់ការថតរូប និង អ្នកដែលតែងតែស្រមើស្រម៉ៃលើគំនិតច្នៃប្រឌិតខ្ពស់នៅទូទាំងពិភពលោក ព្រោះស្មាតហ្វូននេះ បាន Set Up ជាមួយនឹងកាមេរ៉ា៣គ្រាប់ ដូចជាកាមេរ៉ាមេ កាមេរ៉ាពង្រីកមុំ កាមេរ៉ខា Zoom ប្រវែងវែង ដែលទទួលស្គាល់ថាជាស្មាតហ្វូនដែលអាចចាប់យករូបភាពច្បាស់គួរឱ្យចាប់អារម្មណ៍ស្ទើរតែគ្រប់ សេណារីយ៉ូលើទាំងអស់នៃប្លង់ថតរូប សម្រាប់អ្នកដែលស្រលាញ់បច្ចេកវិទ្យាកាមេរ៉ា និងប្រកបដោយបទពិសោធន៍ក្នុងការប្រើប្រាស់ ៕

image

image

image

image

image

image