ព័ត៌មាន

EMUI 10: Magazine Style ឌីស្សាញរូបរាងថ្មីកាន់តែទាក់ទាញសម្រាប់អ្នកប្រើប្រាស់

ជាមួយនឹង EMUI 9 ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ចាប់ផ្តើមធ្វើការផ្លាស់ប្តូរដោយផ្តោតទៅលើការចាប់អារម្មណ៍របស់អ្នកប្រើប្រាស់ទៅលើ UI របស់ខ្លួន ហើយជាមួយនឹងការប្រកាសបង្ហាញនូវ EMUI 10 នេះក្រុមហ៊ុនបច្ចេកវិទ្យានេះក៏ជំរុញនូវគំនិតនេះទៅកាន់គំនិតមួយទៀតកាន់តែអស្ចារ្យផងដែរ។

Magazine Style ដែលប្រកាសបង្ហាញនៅលើ EMUI 10 នេះមានការរៀបចំទៅលើអេក្រង់ដែលស្រដៀងគ្នាទៅនឹង Magazine ដែលរួមមាន Headline area, White space, Drid system និង Highlights of story ។ វាអនុញ្ញាតអោយមានការបង្កើតនូវតុល្យភាពនៃភាពទាក់ទាញ និង Content ទៅលើមាតិកាព័ត៌មាននេះ។

នៅក្នុងការងារនេះ សម្រាប់ UI នេះគឺផ្អែកទៅលើ Artificial Intelligence (AI) algorithms ដែលអាចធ្វើការវិភាគទៅលើ Layout របស់រូបភាព។ វាមាន Effect ដែលមានបង្ហាញនៅលើ Settings menu, Contacts, Notes, Notification panel និងជាច្រើនទៀតនៅលើ UI នេះ៕

image

image