ព័ត៌មាន

Huawei P30 Pro ធ្លាក់តំនែងពីកំពូលតារាងរបស់ DxOMark ដោយសារតែវត្តមានរបស់ Galaxy Note 10+ 5G

នៅក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ DxOMark បានក្លាយជាទឹកដីសម្រាប់ស្មាតហ្វូនថ្នាក់ប្រណិតរបស់ក្រុមហ៊ុន Huawei ប៉ុន្តែពេលនេះក្រុមហ៊ុនបច្ចេកវិទ្យាSamsung ក៏យកឈ្នះក្រុមហ៊ុន​Huawei និងដណ្តើមតំនែងជើងឯកកាមេរ៉ាពីស្មាតហ្វូន P30 Pro តាមរយៈវត្តមានរបស់ Galaxy Note 10+ 5G ។

ពិន្ទុសរុប DxOMark របស់ស្មាតហ្វូន Huawei P30 Pro ទៅលើកាមេរ៉ាខាងក្រោយរបស់វាគឺមានចំនួន 112 ហើយពិន្ទុកាមេរ៉ាខាងមុខគឺមាន 89​ខណៈពេលដែលស្មាតហ្វូន Note 10+ 5G នៅលើ DxOMark គឹមានពិន្ទុ 113 សម្រាប់កាមេរ៉ាខាងក្រោយ និងពិន្ទុ 99 សម្រាប់កាមេរ៉ាខាងមុខ។

ពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យា​Huawei ក៏ត្រៀមបញ្ចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនដែលនឹងធ្វើការបង្កើនទៅលើទំហំ ‘MegaPixels’ សម្រាប់ស្មាតហ្វូន Mate 30 Pro ដែលកាមេរ៉ាថ្មីនេះប្រហែលជាមានទំហំ 40MP ភ្លោះភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាកាមេរ៉ាថ្មីៗជាច្រើនដើម្បីទទួលបានចំណាត់ថ្នាក់កំពូលនៅលើ DxOMark នេះវិញ៕

image

image