ព័ត៌មាន

ក្រុមហ៊ុន សាមសុង បានបង្កើតកម្មវិធីបណ្តុះបណ្តាលថ្មី Samsung Technology Program សម្រាប់ឆ្នាំ ២០១៩!

 អតិថិជនជាច្រើនទូទាំងពិភពលោក ជាពិសេសក្នុងព្រះរាជាណាចក្រកម្ពុជាសុទ្ធតែបានដឹងច្បាស់ពីគុណតម្លៃ និងចក្ខុវិស័យរបស់ក្រុមហ៊ុន សាមសុង រួចមកហើយ។ ក្រុមហ៊ុន សាមសុង គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិទ្យាដោយផ្តល់លទ្ធភាពថ្មីៗជូនមនុស្សគ្រប់រូប គ្រប់ទីកន្លែងក្នុងការផ្តល់ជូនផលិតផល និងសេវាកម្មដ៏ល្អឥតខ្ចោះប៉ុណ្ណោះទេថែមទាំងគិតដល់សហគមន៍ផងដែរ។

 ជាក់ស្តែងនៅពេលនេះ កម្មវិធីថ្មីដែលក្រុមហ៊ុននឹងធ្វើការផ្តល់ជូនដល់សិក្ខាកាមនៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) សម្រាប់ឆ្នាំនេះគឺមានឈ្មោះថា Samsung Technology Program។ វគ្គសិក្សាបំពាក់បំប៉នដែល សាមសុង បានផ្តល់ជូននោះគឺមានរយៈពេល ៩ សប្តាហ៍ ចាប់ពីថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០១៩ ដល់ថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ២០១៩ ដោយផ្តោតលើជំនាញជួសជុល ផ្នែកបរិក្ខារអេឡិចត្រូនិច (CE) ដូចជា៖ ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកសម្លៀកបំពាក់ ទូទឹកកក ទូរទស្សន៍ និងជំនាញជួសជុលស្មាតហ្វូន (IM)។

 គួរបញ្ជាក់ផងដែរថាគ្រូបង្គោល និងសាស្ត្រាចារ្យទាំងអស់ក្នុងវគ្គសិក្សាពិសេសនេះគឺសុទ្ធតែត្រូវបានបំពាក់បំប៉នពីអ្នកជំនាញក្នុងប្រទេសកម្ពុជា និងមកពីព្រះរាជាណាចក្រថៃផងដែរ។ ហើយអ្វីដែលកាន់តែពិសេសបំផុតនោះគឺបន្ទាប់ពីបញ្ចប់វគ្គសិក្សាវិទ្យាស្ថានក៏មានការប្រឡងដើម្បីជ្រើសយកសិក្ខាកាមឆ្នើម និងមានពិន្ទុខ្ពស់ជាងគេដើម្បីមានឱកាសបន្តទៅហាត់ការបន្ថែមទៀតនៅមជ្ឈមណ្ឌលសេវាកម្មជួសជុលផលិតផល សាមសុង ផងដែរ។

 ជាចុងក្រោយក្រុមហ៊ុន សាមសុង មានការប្តេជ្ញាចិត្តថាខ្លួននឹងនៅតែផ្តល់ការសិក្សា និងបណ្តុះបណ្តាលបន្តបន្ទាប់ទៀតដើម្បីបង្កើននូវជំនាញ ចំណេះដឹង ដល់សហគមន៍ក៏ដូចជាប្រទេសកម្ពុជាទាំងមូលផងដែរ៕

image

image

image

image

image

image

image

image

image