ព័ត៌មាន

អេក្រង់ 65-inch Samsung Flip នឹងមកដល់ប្រទេសអាល្លឺម៉ង់ចាប់ពីខែកញ្ញានេះ!

Samsung Flip ឬក្តារខៀវឌីជីថលរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung នឹងដាក់លក់ឆាប់ៗនេះហើយ។ សម្រាប់ Samsung Flip ដែលមានទំហំ 65-inch នឹងដាក់លក់នៅក្នុងប្រទេសអាល្លឺម៉ង់ចាប់ពីខែកញ្ញានេះ។ ក្រុមហ៊ុន Samsung សន្យាថានឹងពង្រឹងទៅលើមុខងារជាច្រើនរបស់វាជាមួយនឹងបច្ចេកវិទ្យាថ្មីៗជាច្រើនសម្រាប់ក្តារខៀនឌីជីថលនេះ។

Samsung Flip គឺជាអេក្រង់ដែលមានដែលអាចប្រើប្រាស់បានមនុស្សច្រើនសម្រាប់ពង្រឹងទៅលើការសហការគ្នាជាក្រុមបានមនុស្សដល់ទៅ ៤ នាក់នៅក្នុងពេលជាមួយគ្នា Samsung Flip អាចសម្គាល់ទៅលើអ្វីដែលសរសេរនៅលើបន្ទះអេក្រង់នេះបាន។ វាក៏មាន brush mode និង paintbrush ផងដែរ។

Samsung Flip ក៏មានភ្ជាប់ជាមួយនឹងមុខងារចែករំលែកអេក្រង់ផងដែរដែលមានឈ្មោះថា screen share ។ វាអនុញ្ញាតអោយអ្នកធ្វើការបញ្ជូននូវ Contents នេះទៅកាន់អេក្រង់ធំជាងនេះតាមរយៈ WLAN network ឬតាមខ្សែ។ Flip នេះប្រើប្រាស់នូវមុខងារ Remote PC ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់ជាច្រើនចូលទៅកាន់ desktop ឬ laptop computers ចេញពី Flip ដើម្បីមើល ឬកែប្រែទៅលើទិន្នន័យបានផងដែរ។ សម្រាប់តម្លៃរបស់ 65-inch Samsung Flip នៅមិនទាន់ដឹងនៅឡើយទេ៕

 image

image