ព័ត៌មាន

Huawei ស្នើសុំ trademarks សម្រាប់វ៉ែនតា AR/VR ដែលគ្រោងនឹងប្រកាសបង្ហាញនៅព្រឹត្តិការណ៍ IFA 2019

កាលពីដើមឆ្នាំនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei នៅក្នុងព្រឹត្តិការណ៍នៃការសម្ភោធន៍ P30 series ប្រកាសអំពីកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយនឹងក្រុមហ៊ុន Gentle Monster ក្នុងការអភិវឌ្ឍទៅលើវ៉ែនតាថ្មី AR/VR ។ ថ្មីៗនេះ ក្រុមហ៊ុន Huawei ក៏ស្ថិតនៅក្នុងដំណើរការនៃការស្នើសុំ trademarks applications សម្រាប់វ៉ែនតា AR/VR ។

កាលពីថ្ងៃទី ១៤ ខែសីហានេះ ក្រុមហ៊ុន Huawei ស្នើសុំនូវកម្មវិធី trademarks applications ចំនួន ២​ សម្រាប់វ៉ែនតា Huawei AR Glass និង Huawei VR Glass ទៅកាន់ការិយាល័យប៉ាតង់ European Union Intellectual Property Office (EUIPO) និងនៅក្នុង IPO ចក្រភពអង់គ្លេស។ សម្រាប់ trademarks categories នេះគឺ ‘Smart Glasses’ ដែលប្រទះឃើញដំបូងបំផុតដោយ LetsGoDigital ។

សម្រាប់កម្មវិធី trademark application នេះ វាមិនមានការទម្លាយអ្វីច្រើននោះទេដោយស្ថាប័ននេះ ប៉ុន្តែតាមការបញ្ជាក់កាលពីពេលមុននេះ ព័ត៌មានអំពីវ៉ែនតានេះគឺមានភ្ជាប់ជាមួយនឹង dual mics និង speakers ហើយវាក៏មានភ្ជាប់ជាមួយនឹង voice assistance ផងដែរ។ វ៉ែនតា AR/VR glasses នឹងប្រកាសបង្ហាញនៅក្នុងព្រឹត្តិការណ៍ IFA 2019 នៅថ្ងៃទី ៦ ខែកញ្ញាខាងមុខនេះ ប៉ុន្តែមិនទាន់មានការបញ្ជាក់អំពីក្រុមហ៊ុននេះនៅឡើយទេ៕

image

image