ព័ត៌មាន

ពាក្យចចាមអារ៉ាមថ្មី៖ សម្បកទូរស័ព្ទរបស់ NOKIA 6.2 អាចទ្រទ្រង់បច្ចេកវិទ្យា WIRELESS CHARGING

ការបែកធ្លាយសម្បកទូរស័ព្ទ Case របស់ស្មាតហ្វូនគឺជារឿងធម្មតាដោយសារតែក្រុមហ៊ុនផលិតសម្បកទូរស័ព្ទជាច្រើនកំពូងតែប្រកួតប្រជែងគ្នាដើម្បីក្លាយជាអ្នកដំបូងគេនៅលើទីផ្សារដែលបញ្ចេញនូវ Case របស់ស្មាតហ្វូនស៊េរីថ្មីនេះ។ ស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុន Nokia ដែលនឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ IFA2019 នេះមាន Nokia 5.2, 6.2 និង 7.2 ។

ការបែកធ្លាយនូវសម្បក Case ចុងក្រោយនេះគឺចែករំលែកដោយ Slashleaks ដែលបង្ហាញអំពីការឌីស្សាញដ៏ស្រស់ស្អាតរបស់ស្មាតហ្វូន Nokia 6.2 នេះ។ អ្វីដែលគួរអោយចាប់អារម្មណ៍នោះ សម្រាប់សម្បកទូរស័ព្ទ Case នេះគឺទ្រទ្រង់ទៅលើបច្ចេកវិទ្យា wireless charging ថែមទៀត។

ប្រសិនបើព័ត៌មាននេះគឺជាការពិតនោះ វាពិតជាអស្ចារ្យមែនទែនដែលស្មាតហ្វូនថ្នាក់កណ្តាលរបស់ក្រុមហ៊ុន Nokia នេះអាចទ្រទ្រង់ទៅលើបច្ចេកវិទ្យា wireless charging ។ ក្រុមហ៊ុន Nokia Mobile អាចធ្វើការពង្រឹងទៅលើ accessories របស់ពួកគេជាមួយនឹង wireless chargers ដែលប្រិយមិត្តរបស់ Nokia ពិតជាត្រេកអរជាក់ជាមិនខាន៕

image

image