ព័ត៌មាន

Samsung ប្រហែលជាអនុញ្ញាតអោយអ្នកលេងស្មាតហ្វូនបត់បាន Galaxy Fold ក្នុងព្រឹត្តិការណ៍ IFA នៅខែក្រោយនេះ

វាមានការទន្ទឹងរង់ចាំយ៉ាងយូរសម្រាប់វត្តមានរបស់ស្មាតហ្វូន Galaxy Fold ដែលនឹងបង្ហាញខ្លួននៅខែក្រោយនេះ។ Samsung បញ្ជាក់កាលពី ៣ សប្តាហ៍មុននេះថា ខ្លួននឹងប្រកាសបង្ហាញវត្តមានរបស់ Galaxy Fold នៅក្នុងខែកញ្ញាខាងមុខនេះ។ ក្រុមហ៊ុននឹងប្រើប្រាស់នូវព្រឹត្តិការណ៍ IFA នេះនៅក្នុងទីក្រុងប៊ែកឡាំងដើម្បីប្រកាសបង្ហាញស្មាតហ្វូននេះទៅកាន់អតិថិជនរបស់ខ្លួនផងដែរ។ សម្រាប់ប្រិយមិត្តដែលចូលរួមក្នុងព្រឹត្តិការណ៍នេះអាចតេស្តលេងនៅលើ Galaxy Fold នេះបាន។

ព្រឹត្តិការណ៍ IFA នេះធ្វើឡើងនៅក្នុងទីក្រុងប៊ែកឡាំងចាប់ពីថ្ងៃទី ៦ ខែកញ្ញាដល់ថ្ងៃទី ១១ ខែកញ្ញា។ Samsung នឹងប្រើប្រាស់ព្រឹត្តិការណ៍ IFA សម្រាប់ការប្រកាសផលិតផលរបស់ខ្លួន។ ស្មាតហ្វូន Galaxy Fold នឹងប្រកាសបង្ហាញខ្លួននៅក្នុងខែកញ្ញានេះ ហើយវាក៏មានការផ្លាស់ប្តូរមួយចំនួនផងដែរ។

Samsung បានប្រកាសបង្ហាញនូវ Galaxy Foldនៅក្នុងព្រឹត្តិការណ៍ Mobile World Congress នៅក្នុងខែកុម្ភៈឆ្នាំនេះ។ ប៉ុន្តែដោយសារតែវាមានបញ្ហាបច្ចេកទេសនោះ ក្រុមហ៊ុននឹងប្រកាសបង្ហាញនូវស្មាតហ្វូននេះជាថ្មីនៅក្នុងព្រឹត្តិការណ៍ IFA នៅខែក្រោយនេះ។ ក្រុមហ៊ុន Samsung ក៏នឹងអនុញ្ញាតអោយសាធារណៈជនអាចលេងកម្សាន្ត និងប៉ះស្មាតហ្វូន Galaxy Fold នេះនៅក្នុងព្រឹត្តិការណ៍ IFA 2019 ផងដែរ៕

image

image