ព័ត៌មាន

ស្មាតហ្វូនត្រកូល Huawei Mate 30 នឹងទ្រទ្រង់ទៅលើការថតវីដេអូកម្រិត 4K 60FPS

ស្មាតហ្វូនថ្នាក់ប្រណិត ឬ Flagships របស់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ត្រូវគេទទួលស្គាល់ថាជាស្តេចនៃកាមេរ៉ាដែលថតរូបភាពច្បាស់ ហើយក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះពេលនេះក៏ចង់ផ្តោតទៅលើការថតវីដេអូសម្រាប់កាមេរ៉ារបស់ស្មាតហ្វូនត្រកូល Mate 30 របស់ខ្លួនអោយកាន់តែអស្ចារ្យបំផុតក្នុងការប្រើប្រាស់។

ស្មាតហ្វូនស៊េរីថ្មីត្រកូល Mate 30 នេះនឹងប្រើប្រាស់នូវបន្ទះឈីប Kirin 990 processor ដែលទ្រទ្រង់នូវការថតវីដេអូកម្រិត 4K 60 FPS ខណៈពេលដែលស្មាតហ្វូន Mate 20 និង P30 គឺប្រើប្រាស់បន្ទះឈីប Kirin 980  ហើយថតវីដេអូកម្រិត 30 FPS តែប៉ុណ្ណោះ។

សមត្ថភាពនៅក្នុងការថតវីដេអូកម្រិត 4K 60FPS គឺត្រូវប្រើប្រាស់រួចហើយនៅលើស្មាតហ្វូនរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung និង Apple ។ បន្ទះឈីប Kirin 990 processor ត្រូវគេរំពឹងថានឹងប្រកាសបង្ហាញនៅក្នុងព្រឹត្តិការណ៍ IFA 2019 (ថ្ងៃទី ៦ ដល់ថ្ងៃទី ១១ ខែកញ្ញានេះ) គឺនៅក្នុងខែដូចគ្នានៃការប្រកាសបង្ហាញវត្តមានរបស់ស្មាតហ្វូន Huawei Mate 30 series នេះ។ បន្ទះឈីបនេះក៏ត្រូវគេរំពឹងថានឹងប្រើប្រាស់នៅលើស្មាតហ្វូន Huawei P40 series ផងដែរ៕

image

image