ព័ត៌មាន

Huawei Mate X នឹងភ្ជាប់ជាមួយនឹងបន្ទះឈីប Kirin ថ្មី និងកាមេរ៉ាថ្មី ហើយលក់នៅក្នុងខែវិច្ឆិកាខាងមុខនេះ

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei កំពុងតែធ្វើការពង្រឹងទៅលើសមត្ថភាពកាន់តែប្រសើរសម្រាប់ស្មាតហ្វូន Mate X ហើយក្រុមហ៊ុនក៏ត្រៀមដាក់លក់ស្មាតហ្វូននេះនៅចុងឆ្នាំនេះផងដែរ។ នៅក្នុងការពន្យារពេលនៃការដាក់លក់នេះ វាក៏មានព័ត៌មានថ្មីដែលមានការទម្លាយថា ស្មាតហ្វូនដែលអាចបត់បាននេះនឹងមានការពង្រឹងទៅលើលក្ខណៈសម្បត្តិថ្មីរបស់វាផងដែរ។

ពេលនេះ Huawei Mate X នឹងប្រើប្រាស់នូវបន្ទះឈីប Kirin processor (Kirin 990) ជាជាងប្រើប្រាស់នូវបន្ទះឈីប Kirin 980 ហើយវាក៏មានការផ្លាស់ប្តូរទៅលើផ្នែកកាមេរ៉ារបស់ស្មាតហ្វូននេះជាមួយនឹងពណ៌ RYYB sensor ជំនួសទៅលើ RGB ផងដែរ។

សម្រាប់ការ Upgrades ថ្មីនេះគឺទៅលើបន្ទះឈីបថ្មី និងសេនស័រកាមេរ៉ាថ្មីដោយសារតែស្មាតហ្វូននេះមានការពន្យារពេលយូរល្មមសម្រាប់ការផ្លាស់ប្តូរនេះ។ ស្មាតហ្វូននេះនឹងមានភ្ជាប់ជាមួយនឹងកម្មវិធី software version EMUI 10 ថ្មីជាជាងប្រើប្រាស់ជាមួយនឹងស្បែក EMUI 9.1 ប៉ុន្តែសម្រាប់រឿងនេះនៅមិនទាន់មានការបញ្ជាក់នៅឡើយទេ។ សម្រាប់ការដាក់លក់ទៅលើស្មាតហ្វូន Huawei Mate X នេះត្រូវគេដឹងថានឹងបង្ហាញខ្លួននៅក្នុងខែវិច្ឆិកានេះ៕

image

image