ព័ត៌មាន

ចូលរួមដោយសេរី និងឥតគិតថ្លៃ!ពិព័រណ៍ការងាររបស់អង្គការ ប៉ាសឺរែល នុយមេរិក កម្ពុជា លើកទី៦ នៅថ្ងៃទី ២៤ ខែសីហាខាងមុខនេះ

ពិព័រណ៍ការងាររបស់អង្គការ ប៉ាសឺរែល នុយមេរិក កម្ពុជា នឹងត្រឡប់មកវិញជាលើកទី៦ នៅក្នុងពេលឆាប់ៗនេះ។ កម្មវិធីនេះនឹងប្រមូលផ្ដុំនូវឱកាសការងារថ្មីៗ​ជាពិសេសការងារដែលទាក់ទងទៅនឹង ជំនាញព័ត៌មានវិទ្យា ដែលបាន និងកំពុងតែមានតម្រូវការ​ ពីសំណាក់ស្ថាប័ននិងក្រុមហ៊ុននានា ក្នុងពេលបច្ចុប្បន្ន​។កម្មវិធី​នេះ​រៀប​ចំ​ឡើង​ក្នុង​គោល​បំណង​ផ្តល់នូវឱកាសការងារចំណេះ​ដឹង​សំខាន់ៗ​ស្តី​ពី​ជីវិត និងការងារ ជូនដល់សិស្ស និស្សិត និងសាធារណជនទូទៅដែលទើបបញ្ចប់ការសិក្សាថ្មីៗឬកំពុងស្វែងរកការងារ។

តាម​រយៈ​ពិព័រណ៍ការងារ​នេះ ​លោក​អ្នក​នឹង​ទទួលបានផងដែរនូវ ចំណេះដឹងនិងបទពិសោធន៍នានា តាមរយៈសិក្ខាសាលា​ និងអាចចូលរួមសកម្មភាព​សប្បាយ​ជា​ច្រើនដូចជា៖

>វិធីសាស្ត្រ​រៀបចំពាក្យស្នើសុំ និងស្វែងរកការងារ

>ជួបជាមួយអ្នកជំនាញមកពីក្រុមហ៊ុនល្បីៗ និង អនុវត្តការសម្ភាសន៍ការងារផ្ទាល់ភ្លាមៗ

>ស្វែងយល់ពីព័ត៌មានការងារ​ តម្រូវការទីផ្សារការងារ និងលក្ខខ័ណ្ឌជ្រើសរើស

>ជួបជាមួយនឹង វាគ្មិនល្បីៗតាមរយៈសិក្ខាសាលាស្តីពី បច្ចេកវិទ្យាឌីជីថុល ជីវិតជោគជ័យ និងប្រធានបទផ្សេងៗទៀត

>ចូលរួមលេងល្បែងល្បងប្រាជ្ញាសប្បាយៗ ព្រមទាំងឈ្នះរង្វាន់ទៀតផង

>ញាំភេសជ្ជៈ​ដោយឥតគិតថ្លៃ (FREE!!!)

 សូមកុំភ្លេចណ៎ា!!! ចូលរួមដោយសេរី និងឥតគិតថ្លៃ!!! ជួបគ្នានៅថ្ងៃសៅរ៍ ទី២៤ ខែសីហា ឆ្នាំ២០១៩ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥​ ល្ងាច នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈនៃអង្គការ PN កម្ពុជា អាស័យដ្ឋានផ្ទះលេខ៣៦៥ ផ្លូវលេខ៣៧១ ភូមិត្រពាំងឈូក (បុរីសូឡា) សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ភ្នំពេញ។

 ព័ត៌មានបន្ថែមសូមទាក់ទង៖០២៣ ៩៩៥ ៥០០/០៦៩ ២៧១ ៩៩៤ ឬតាមរយៈ​Facebook Page: @passerelles numeriques

image

image

image

image