ព័ត៌មាន

សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលមានការវាយប្រហារទម្លាយទិន្នន័យច្រើនបំផុតនៅក្នុងឆមាសទី ១​ ឆ្នាំ ២០១៩ នេះ

 សង្ខេប៖មានការបំពានទិន្នន័យចំនួន ៣,៨១៦ករណីក្នុងរយៈពេល ៦ខែដំបូងក្នុងឆ្នាំ២០១៩ ដែលកត្តានោះបណ្តាលឱ្យមានការសម្របសម្រួលចំនួន ៤,១ពាន់លានកំណត់ត្រា។ ការបំពានទិន្នន័យចំនួន ៨នៅឆមាសទីមួយក្នុងឆ្នាំ ២០១៩ រងការសម្របសម្រួលចំនួន ៣,២ពាន់លានកំណត់ត្រា។ ចំនួនកំណត់ត្រា និងព័ត៌មានផ្ទាល់ខ្លួនលាតត្រដាងកើតឡើងដោយសារតែមានការបំពានទិន្នន័យកើនឡើង ៥០ភាគរយក្នុងឆមាសទី១ នៃឆ្នាំ២០១៩។

ការបំពានដ៏អាក្រក់បំផុតចំនួនប្រាំបី

សេចក្តីរាយការណ៍ពីសន្ដិសុខផ្អែកលើហានិភ័យបង្ហាញថា មានការបំពានទិន្នន័យចំនួន ៨ នៅឆមាសទីមួយក្នុងឆ្នាំ២០១៩ ដោយមានការសម្របសម្រួលចំនួន ៣,២ពាន់លានកំណត់ត្រា។ ការបំពានទិន្នន័យចំនួន ៣ក្នុងចំណោមចំនួន ៨នៃការបំពានទាំងនេះគឺជាការបំពានដ៏ធំបំផុត។ មួយក្នុងចំណោមការបំពាននោះមានទាក់ទងទៅនឹងភ្នាក់ងារវេជ្ជសាស្ត្រអាមេរិក(American Medical Collection Agency (AMCA)។

ការបំពានលើទិន្នន័យយ៉ាងច្រើននៅ AMCA បង្ហាញថា ពួកហេគឃ័រជ្រៀតចូលទៅក្នុង      បណ្តាញរបស់ក្រុមហ៊ុន និងធ្វើការស្រាវជ្រាវលើទិន្នន័យចំនួន ២២លានរួមទាំងទិន្នន័យរបស់អ្នកជំងឺមានដូចជាឈ្មោះ អាសយដ្ឋាន ថ្ងៃខែឆ្នាំកំណើត លេខសន្តិសុខសង្គម និងព័ត៌មានលម្អិតអំពីហិរញ្ញវត្ថុ។ ការបំពាននោះគឺធ្ងន់ធ្ងរណាស់ដោយក្រុមហ៊ុន AMCA បង្ខំចិត្តដាក់ពាក្យស្នើសុំកិច្ចការពារក្ស័យធនក្នុងរយៈពេលតែ ២សប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីមានព័ត៌មានអំពីការបំពាននេះ។

វិស័យអ្វីដែលរងផលប៉ះពាល់ច្រើនបំផុត

របាយការណ៍ពាក់កណ្តាលឆ្នាំនៃការបំពានទិន្នន័យ QuickView បង្ហាញថា ក្នុងវិស័យធុរកិច្ចរងការបំពានទិន្ន័យចំនួន ៦៧%។ វិស័យនេះក៏រងការបំពានចំនួន ៨៤,៦% នៃកំណត់ត្រាសរុប។ លោក Inga Goddijn  អនុប្រធានប្រតិបត្តិនៃសន្តិសុខផ្អែកលើហានិភ័យមានប្រសាសន៍ថា “ឧប្បត្តិហេតុភាគច្រើនបណ្តាលមកពីតួអង្គដែលមានគំនិតអាក្រក់នៅខាងក្រៅអង្គភាព។ ការចូលប្រើប្រព័ន្ធ ឬសេវាកម្មដោយគ្មានការអនុញ្ញាត skimmers និងការប៉ះពាល់លើទិន្នន័យសំខាន់តាមអ៊ិនធឺរណិតគឺជាប្រភេទការបំពានធំបំផុតទី ៣ចាប់តាំងពីខែមករាឆ្នាំ ២០១៨។”

  • សរុបជារួម វិស័យថែទាំសុខភាពរងការបំពានច្រើនបំផុតពោលគឺមានឧប្បត្តិហេតុ ២២៤ករណីក្នុងឆមាសទីមួយ

  • បញ្ហាបន្ទាប់កើតលើវិស័យលក់រាយ វិស័យហិរញ្ញវត្ថុ វិស័យធានារ៉ាប់រង និងផ្នែក              រដ្ឋាភិបាលដែលរងការបំពានទិន្ន័យចំនួន ១៩៩, ១៨៣, ១៦០ និង៩៩ ករណីរៀងគ្នា

  • របាយការណ៍បន្ថែមទៀតបង្ហាញថា ការបំពានផ្សេងទៀតចំនួន ១.១៣២ករណីកើតឡើងនៅសហរដ្ឋអាមេរិក

 image

image