ព័ត៌មាន

Huawei បញ្ជាក់ជាផ្លូវការនូវវត្តមានរបស់ខ្លួនសម្រាប់ព្រឹត្តិការណ៍ IFA 2019 ជាមួយនឹងការប្រកាសបង្ហាញនូវបន្ទះឈីប Kirin 990, 5G និងជាច្រើនទៀត

នៅថ្ងៃនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ប្រកាសបញ្ជាក់ផ្លូវការថា ខ្លួននឹងមានវត្តមាននៅក្នុងព្រឹត្តិការណ៍ពិពរណ៍ IFA 2019 នេះនៅថ្ងៃទី ៦ ខែកញ្ញាខាងមុខនេះនៅក្នុងទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់ជាមួយនឹងពាក្យស្លោកថា  “Rethink Evolution” ។

ព្រឹត្តិការណ៍ IFA 2019 នេះនឹងចាប់ផ្តើមពីថ្ងៃទី ៦​ខែកញ្ញាខាងមុខនេះ ហើយក្រុមហ៊ុនបច្ចេកវិទ្យា Huawei នឹងប្រកាសបង្ហាញនូវបន្ទះឈីបថ្មី Kirin 990 processor និងស្មាតហ្វូន 5G របស់ខ្លួនផងដែរ។ ក្រុមហ៊ុនបច្ចេកវិទ្យានេះអាចនឹងប្រកាសបង្ហាញនូវបច្ចេកវិទ្យា 5G, AR និង VR technologies, EMUI 10 និងជាច្រើនទៀត។ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ក៏ធ្វើការអាប់ដេតទៅលើ  Mate 30 series, Harmony OS និង  Huawei Mate X ផងដែរ។

ជារៀងរាល់ឆ្នាំ ក្រុមហ៊ុនបច្ចេកវិទ្យានេះប្រើប្រាស់នូវឱកាសនេះដើម្បីប្រកាសបង្ហាញនូវបន្ទះឈីបថ្មីនៅលើស្មាតហ្វូនត្រកូល Mate series របស់ខ្លួននៅខែក្រោយនេះ។ នៅឆ្នាំនេះ ក្រុមហ៊ុនបច្ចេកវិទ្យានេះត្រៀមខ្លួនក្នុងការប្រកាសបង្ហាញនូវ Kirin 990 processor និងស្មាតហ្វូន  Mate 30 series នៅក្នុងខែតែមួយផងដែរ៕

image

image