ព័ត៌មាន

Huawei មានគម្រោងក្នុងការបង្កើនបុគ្គលិកផ្នែកស្រាវជ្រាវ និងអភិវឌ្ឍចំនួន ៦ ដងនៅក្នុងប្រទេសរុស្សីក្នុងពេល ៦ ឆ្នាំទៀត

ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ប្រតិបត្តិទៅលើមជ្ឈមណ្ឌលស្រាវជ្រាវរបស់ខ្លួនចំនួន ២ នៅក្នុងប្រទេសរុស្សី ហើយតាមការបញ្ជាក់នៅក្នុងរបាយការណ៍ថ្មីនេះបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យានេះត្រៀមខ្លួនក្នុងការពង្រីកនូវបុគ្គលិកផ្នែកស្រាវជ្រាវ និងអភិវឌ្ឍដល់ទៅ ៦ ដងនៅក្នុងរយៈពេល ៦ ឆ្នាំខាងមុខទៀត។ មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍ Moscow និង Sait Petersburg របស់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei មានបុគ្គលិកចំនួន ៥០០ នាក់ ប៉ុន្តែវាអាចនឹងកើនឡើងដល់ទៅ ៥០០​នាក់ថែមទៀតសម្រាប់ចុងឆ្នាំ ២០១៩ នេះ និងការកើនឡើង ១០០០ នាក់ទៀតនៅឆ្នាំ ២០២៥ ។

វាមានការរំពឹងថា ការជ្រើសរើសបុគ្គលិកជាច្រើននេះនឹងជួយក្រុមហ៊ុននេះទទួលបានការទ្រទ្រង់ខ្លាំងពីសហគមន៍វិទ្យាសាស្ត្រនិងសាកលវិទ្យាល័យនិងមជ្ឈមណ្ឌលស្រាវជ្រាវរបស់រុស្ស៊ី។ ការផ្លាស់ប្តូរចុងក្រោយគឺជាការបន្ថែមទៅនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន Huawei ដើម្បីទទួលបានការប្រកួតប្រជែងកាន់តែច្រើននៅក្នុងទីផ្សារពិភពលោកនិងដើម្បីអភិវឌ្ឍបច្ចេកវិទ្យាដែលពឹងផ្អែកលើខ្លួនឯងជាជាងការរង់ចាំបច្ចេកវិទ្យាពីសហរដ្ឋអាមេរិក។

ក្នុងអំឡុងពេលប្រកាសលទ្ធផលអាជីវកម្ម H1 នៅឆ្នាំនេះក្រុមហ៊ុន Huawei បានប្រកាសវិនិយោគសរុបចំនួន ១២០ ពាន់លានយ័ន (១៧,៤ ពាន់លានដុល្លារអាមេរិក) ក្នុងការស្រាវជ្រាវនិងអភិវឌ្ឍន៍ក្នុងឆ្នាំ ២០១៩ ការវិនិយោគដែលត្រូវប្រើសម្រាប់ Artificial Intelligence (AI), Robotics, 5G និងបន្ទះឈីប។ កាលពីឆ្នាំមុននេះ មានបុគ្គលិកជាង ៨០,០០០ នាក់ប្រហែល ៤៥ ភាគរយនៃកម្លាំងពលកម្មសរុបដែលបានចូលរួមនៅក្នុងការស្រាវជ្រាវនិងអភិវឌ្ឍន៍ដោយមានការវិនិយោគសរុបចំនួន ១០១,៥ ពាន់លានយ័នដែលស្មើនឹង ១៤,១ ភាគរយនៃការវិនិយោគសរុបរបស់ក្រុមហ៊ុន៕

image

image