ព័ត៌មាន

Huawei ទិញយកនូវបន្ទះឈីប 5G chips ពីក្រុមហ៊ុ​ន MediaTek សម្រាប់ស្មាតហ្វូន 5G ជាច្រើនទៀត

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei ប្រកាសបង្ហាញរួចមកហើយនូវបន្ទះឈីប 5G chipset Balong 5000 របស់ខ្លួនដែលប្រើប្រាស់នៅលើស្មាតហ្វូន Mate X និងស្មាតហ្វូន Mate 20 X 5G flagships ។ នៅក្នុងរបាយការណ៍ថ្មីនេះបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យានេះក៏ត្រៀមខ្លួនក្នុងការបញ្ចេញនូវស្មាតហ្វូនថ្នាក់ទាបប្រភេទ 5G ជាច្រើនម៉ូឌែលទៀតដែលប្រើប្រាស់នូវបន្ទះឈីប MediaTek chips ។

MediaTek គឺជាក្រុមហ៊ុនផលិតបន្ទះឈីបរបស់តៃវ៉ាន់និយាយជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យា Huawei ក្នុងការផ្គត់ផ្គង់នូវឈីប 5G សម្រាប់ស្មាតហ្វូនជាច្រើនរបស់ខ្លួននៅក្នុងឆ្នាំ ២០២០ ខាងមុខនេះ។ យើងអាចនិយាយបានថា បន្ទះឈីប 5G chips ដែលបញ្ជាទិញពីក្រុមហ៊ុនបច្ចេកវិទ្យា MediaTek នេះនឹងប្រើប្រាស់នៅលើស្មាតហ្វូនថ្នាក់ទាប 5G របស់ក្រុមហ៊ុន​Huawei ជាជាងការប្រើប្រាស់នូវម៉ូឌឹម Balong chips នោះ។

កាលពីដើមឆ្នាំនេះ ក្រុមហ៊ុន​Huawei និយាយថា ក្រុមហ៊ុនបច្ចេកវិទ្យានេះនឹងធ្វើការបង្កើននូវចលនារបស់ខ្លួនក្នុងការអភិវឌ្ឍទៅលើបច្ចេកវិទ្យា 5G ហើយស្មាតហ្វូន 5G ដែលមានតម្លៃត្រឹមតែ ($140) អាចនឹងបង្ហាញខ្លួនផងដែរនៅឆ្នាំ ២០២០ ខាងមុខនេះ៕

image

image