ព័ត៌មាន

Nokia 7.2 នឹងភ្ជាប់ជាមួយនឹងកាមេរ៉ាខាងក្រោយ ៣ គ្រាប់ និងរូបរាងស្រស់ស្អាតទាក់ភ្នែកបំផុត

ក្រុមហ៊ុនបច្ចេកវិទ្យា HMD Global បញ្ជាក់កាលពីសប្តាហ៍មុននេះថា ខ្លួននឹងរៀបចំនូវព្រឹត្តិការណ៍សន្និសិទមួយនៅក្នុងព្រឹត្តិការណ៍ពិពរណ៍ IFA 2019 នៅក្នុងទីក្រុងប៊ែកឡាំង នៅថ្ងៃទី ៥ ខែកញ្ញាខាងមុខនេះ។ ក្រុមហ៊ុនបច្ចេកវិទ្យារបស់ហ្វាំងឡង់នេះត្រូវគេរំពឺងថានឹងប្រកាសបង្ហាញនូវស្មាតហ្វូន Android ស៊េរីថ្មីចំនួន ២ ម៉ូឌែលនោះគឺ Nokia 6.2 និង Nokia 7.2 ។

ថ្មីៗនេះ វាមានរូបភាពបែកធ្លាយរបស់ស្មាតហ្វូន Nokia 7.2 ដែលចេញពីបុគ្គលិករបស់ក្រុមហ៊ុន Zeiss ។ នៅក្នុងរូបភាពនេះគឺមានការបង្ហាញថា ស្មាតហ្វូន Nokia 7.2 មានកាមេរ៉ាដែលមានរូបរាងជារង្វង់នៅផ្នែកខាងក្រោយដែលមានកាមេរ៉ា ៣ គ្រាប់ និងភ្លើង LED Flash ផងដែរ។ វាមានភ្ជាប់ជាមួយនឹងសេនស័រស្កេនក្រយ៉ៅដៃនៅក្រោមកាមេរ៉ានេះផងដែរ។

ស្មាតហ្វូន Nokia ស៊េរីថ្មីនេះគឺមានភ្ជាប់ជាមួយនឹងកាមេរ៉ាដែលមានរូបរាងជារង្វង់នៅផ្នែកខាងក្រោយ ហើយវាក៏មានការទម្លាយនៅលើ Weibo កាលពីខែមុននេះផងដែរ។ កាមេរ៉ារបស់ស្មាតហ្វូននេះអាចនឹងមានទំហំ 48MP primary sensor បន្ទះឈីប Qualcomm Snapdragonនិងដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 9 Pie ។ Nokia 7.2 មានអេក្រង់ 6.3-inch display ជាមួយនឹងកម្រិតភាពច្បាស់ Full HD+ resolution, HDR10 បន្ទះឈីប Qualcomm Snapdragon 710 processor រ៉េមទំហំ 6GB និងម៉េមូរីទំហំ 128GB ។ Nokia 7.2 ត្រូវគេរំពឹងថានឹងក្លាយជាផ្នែកមួយនៃកម្មវិធី Android One program ផងដែរ៕

image

image