ព័ត៌មាន

Honor 9X ពណ៌ក្រហមដ៏ស្រស់ស្អាតចាប់ផ្តើមដាក់លក់ហើយនៅក្នុងប្រទេសចិន

ស្មាតហ្វូនស៊េរីថ្មី Honor 9X series ប្រកាសបង្ហាញខ្លួនជាផ្លូវការជាមួយនឹងបន្ទះឈីបថ្មី 7nm Kirin 810 processor អេក្រង់ពេញគែម និងកាមេរ៉ាផុសឡើង AI pop-up selfie ។ ពេលនេះ ស្មាតហ្វូននេះមានពណ៌ថ្មីមួយទៀតហើយ។

Honor 9X មានពណ៌ក្រហមថ្មីហៅថា Charm Red ដែលដាក់លក់នៅក្នុងប្រទេសចិន ហើយស្មាតហ្វូននេះក៏មានពណ៌ខៀវ និងពណ៌ខ្មៅផងដែរ។ ស្មាតហ្វូន Honor 9X នេះមានអេក្រង់ទំហំ 6.59-inch FHD+ Full-View display បន្ទះឈីប 7nm Kirin 810 processor ។ វាមានថាមពលថ្មទំហំ 4000mAh និងដំណើរការនៅលើ EMUI 9.1.1 និងប្រព័ន្ធប្រតិបត្តិការ Android 9 Pie ផងដែរ។​

ស្មាតហ្វូន Honor 9X នេះមានភ្ជាប់ជាមួយនឹងកាមេរ៉ាភ្លោះទំហំ 48MP + 2MP និងកាមេរ៉ាផុសឡើទំហំ 16MP pop-up selfie ។ វាមានភ្ជាប់ជាមួយនឹង Fingerprint Sensor នៅលើផ្នែកខាងលើនៃប៊ូតុង Power ស្ថិតនៅផ្នែកខាងឆ្វេងរបស់ស្មាតហ្វូននេះ។ Honor 9X ទំហំ 4GB+64GB version គឺមានតម្លៃ 1399 yuan ($200), 6GB+64GB version គឺមានតម្លៃ 1599 yuan ($230) និងទំហំ 6GB+128GB version គឺមានតម្លៃ 1899 yuan ($275) ៕

image

image