ព័ត៌មាន

Huawei Mate 30 និង 30 Pro នឹងមានថាមពលថ្មធំជាងមុន និងការបញ្ចូលថាមពលថ្មលឿនជាងមុន

ស្មាតហ្វូនស៊េរី Huawei Mate 30 series នឹងភ្ជាប់ជាមួយនឹងបន្ទះឈីបចុងក្រោយបំផុត កាមេរ៉ាល្អជាងមុន ហើយពេលនេះ ការបែកធ្លាយថ្មីទម្លាយថា​ ស្មាតហ្វូន Flagships ស៊េរីថ្មីនេះនឹងមានភ្ជាប់ជាមួយនឹងថាមពលថ្មធំជាងមុនផងដែរ។

តាមការបញ្ជាក់ចេញពីរូបភាពមួយនៅលើ Weibo ទម្លាយនូវថាមពលថ្មរបស់ស្មាតហ្វូន Huawei Mate 30 និង 30 Pro ដែលមានថាមពលថ្មទំហំ 4200 mAh និង 4500 mAh ។ អ្នកទម្លាយ Tipster រូបនេះក៏ធ្វើការបង្ហោះនូវរូបភាពជាច្រើនសន្លឹកអំពីថាមពលថ្មនេះដែលធំជាងមុនផងដែរ។

បើទោះបីជា Tipster នេះមិនបានទម្លាយនូវព័ត៌មានច្រើនអំពីថាមពលថ្មនេះទេ ប៉ុន្តែវាមានការរំពឹងថានឹងប្រើប្រាស់នៅលើ Mate 30 X ។ បន្ថែមពីនេះទៀត វាមានការទម្លាយថា ល្បឿននៃការបញ្ចូលថាមពលថ្មនេះគឺលឿនជាងមុនថែមទៀតផង៕

image

image