ព័ត៌មាន

រូបភាពជាច្រើនសន្លឹករបស់ Case ទូរស័ព្ទ NOKIA 7.2 បែកធ្លាយហើយ!

បន្ទាប់ពីរូបភាពរបស់ Nokia 7.2 បែកធ្លាយរួចមក ពេលនេះ វាមានការបែកធ្លាយនូវសម្បក Cases របស់ស្មាតហ្វូននេះជាច្រើនសន្លឹកនៅលើអ៊ីនធឺណិត។ នេះគឺជាការបែកធ្លាយនូវ Case របស់ Nokia 7.2 ដែលបង្ហាញអំពីរូបរាងនៃកាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូននេះដែលមានរូបរាងជារង្វង់ និងប្រព័ន្ធស្កេនក្រយ៉ៅដៃនៅខាងក្រោមផងដែរ។

នៅក្នុងរូបភាពបែកធ្លាយនេះបង្ហាញថា Nokia 7.2 នេះមានរន្ធដោតកាសស្តាប់  3.5 mm headphone jack នៅផ្នែកខាងលើនៃស្មាតហ្វូននេះ។ សម្រាប់រន្ធដោត  USB (type-C?) jack ស្ថិតនៅផ្នែកខាងក្រោម ហើយរន្ធ Speaker គឺនៅផ្នែកខាងស្តាំ។ Nokia 7.2 មានភ្ជាប់ជាមួយនឹង​microphone ចំនួន ២ ស្ថិតនៅផ្នែកខាងលើ និងផ្នែកខាងក្រោមរបស់ស្មាតហ្វូននេះ។ ស្មាតហ្វូននេះប្រហែលជាមានភ្ចាប់ជាមួយនឹងអេក្រង់ hole-punch display ឬ Teardrop ដែលមានភ្ជាប់ជាមួយនឹង Selfies កាមេរ៉ាផងដែរ។

សម្រាប់កាមេរ៉ាប្រភេទផុសឡើងនោះគឺមានគម្រោងសម្រាប់ប្រើប្រាស់នៅលើ Nokia 8.2 ។ ដោយសារតែ Nokia 7.1 មានភ្ជាប់ជាមួយនឹង notch នោះ សម្រាប់  Nokia 7.2 ក៏ប្រហែលជាមាន notch ផងដែរ។ Nokia 7.2 ប្រហែលជាភ្ជាប់ជាមួយនឹង hardware ខ្លាំងក្លា និងតម្លៃសមរម្យថែមទៀត។ វានឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ IFA2019​ខាងមុខនេះ៕

image

image