ព័ត៌មាន

រូបភាពថ្មីជាច្រើនសន្លឹករបស់ NOKIA 7.2 ពណ៌ DARK CYAN ពិតជាស្រស់ស្អាតមែនទែន!

នៅថ្ងៃនេះ​ រូបភាពថ្មីរបស់ស្មាតហ្វូនស៊េរីថ្មី Nokia 7.2 គឺបែកធ្លាយនៅលើ Web ។ កាលពីពេលមុននេះ យើងបានឃើញនូវរូបភាព Case Renders របស់ស្មាតហ្វូននេះដែលបង្ហាញអំពីទំហំរូបរាងនៃកាមេរ៉ារបស់ស្មាតហ្វូន Nokia 7.2 ដែលធ្វើការបង្ហោះដោយបុគ្គលិករបស់ Nokia 7.2 នៅលើ Twitter។

រូបភាពពីរសន្លឹកទៀតដែលយើងឃើញនៅថ្ងៃនេះគឺទម្លាយចេញពី TechMesto ។ រូបភាពនេះបង្ហាញអំពីផ្នែកខាងក្រោយរបស់ស្មាតហ្វូន Nokia 7.2 ដែលមានកាមេរ៉ារូបរាងជារង្វង់ ហើយវាក៏មានប្រព័ន្ធស្កេនក្រយ៉ៅដៃនៅខាងក្រោមកាមេរ៉ានេះផងដែរ។

កាមេរ៉ានេះគឺប្រើប្រាស់នូវ ZEISS logo ហើយវាមានពណ៌ “dark cyan (#008B8B)” ។ សម្រាប់ពណ៌នេះមើលទៅពិតជាស្រស់ស្អាតមែនទែន។ ផ្នែកខាងមុខរបស់ស្មាតហ្វូននេះគឺជាប្រភេទ teardrop notch screen និង Android One UI ។ Nokia 7.2 នឹងបង្ហាញខ្លួននៅថ្ងៃទី ៥ ខែកញ្ញាខាងមុខនេះនៅក្នុងទីក្រុងប៊ែកឡាំងជាមួយនឹង Nokia 5.2 និង 6.2 ហើយ Features Phone 3 ម៉ូឌែលទៀតក៏អាចនឹងបង្ហាញខ្លួនមុនព្រឹត្តិការណ៍ IFA2019 នេះផងដែរ៕

image

image