ព័ត៌មាន

ពួកហេគឃ័រអាចដឹងការសន្ទនារបស់អ្នកតាមរយៈស្មាតហ្វូននៅពេលអ្នកកំពុងវាយនៅលើកុំព្យូទ័រយួរដៃរបស់អ្នក

សង្ខេប៖ការវាយប្រហារមានអានុភាពសូរស័ព្ទ ឬរលកសំឡេងដែលវាកើតឡើងនៅពេលដែលអ្នកប្រើប្រាស់កំពុងវាយអក្សរលើក្តារចុច។ សញ្ញាទាំងនេះត្រូវគេចាប់យកតាមរយៈឧបករណ៍ចាប់សញ្ញាស្មាតហ្វូនរួមមានម៉ៃក្រូហ្វូន ឧបករណ៍វាស់ល្បឿន និងឧបករណ៍ចាប់សញ្ញា។ តួអង្គព្យាបាទអាចលួចយកទិន្នន័យ និងការសន្ទនាឯកជនរបស់អ្នកដោយស្ងៀមស្ងាត់នៅពេលអ្នកកំពុងវាយនៅលើកុំព្យូទ័រយួរដៃរបស់អ្នក។ តាមមើលទៅវាអាចទៅរួចនៅពេលអ្នកកំពុងធ្វើការជាមួយឧបករណ៍របស់អ្នកនៅកន្លែងដែលមានមនុស្សច្រើន។

 តើវាអាចទៅរួចបានយ៉ាងដូចម្តេច?

អ្នកស្រាវជ្រាវមកពីវិទ្យាស្ថាន Darwin Deason ដើម្បីសុវត្ថិភាព Cyber ​​Security បង្ហាញថា ការវាយប្រហារគឺអាចធ្វើទៅបានតាមរយៈសញ្ញាសូរស័ព្ទឬរលកសំឡេងដែលត្រូវបានផលិតនៅពេលអ្នកប្រើប្រាស់កំពុងវាយបញ្ចូលក្តារចុចកុំព្យូទ័រ។ បន្ទាប់មកសញ្ញាទាំងនោះត្រូវបានចាប់យកតាមរយៈឧបករណ៍ចាប់សញ្ញាស្មាតហ្វូន រួមមានមីក្រូហ្វូន ឧបករណ៍វាស់ល្បឿន និងឧបករណ៍ចាប់សញ្ញា។ ខណៈពេលដែលមីក្រូហ្វូនចាប់សម្លេងដែលបង្កើតឡើងដោយការចុចលើគ្រាប់ចុច  ឧបករណ៍វាស់ល្បឿន និងឧបករណ៍ចាប់សញ្ញាត្រូវបានប្រើដើម្បីចាប់យកលំញ័រតាមរយៈតារាងលំញ័រពេលនរណាម្នាក់វាយ។

តើការពិសោធន៍ត្រឹមត្រូវប៉ុណ្ណា?

ក្រុម SMU សាកល្បងសម្មតិកម្មរបស់ពួកគេដោយប្រើកម្មវិធី iPhone ដែលបង្កើតឡើងដោយប្រើបញ្ញាសិប្បនិម្មិត និង Swift រួមជាមួយភាសាសរសេរកម្មវិធីប្រភពបើកចំហ(open-source )របស់ Apple។ តាមរយៈការប្រើប្រាស់កម្មវិធី ពួកគេមានគម្រោងដើម្បីរកឱ្យឃើញនូវការវាយបញ្ចូលគ្រាប់ចុច ៤១,៨% និងពាក្យវាយ ២៧%។ ភាពត្រឹមត្រូវនេះរួមបញ្ចូលទាំងទិន្នន័យដែលប្រមូលបានសូម្បីតែនៅក្នុងបរិយាកាសរំខាន។ លោក Mitchell Thornton សាស្រ្តាចារ្យវិស្វកម្មអគ្គិសនី និងវិស្វកម្មកុំព្យូទ័របញ្ជាក់ថា “យើងបានរកឃើញថា ការបង្កើនចំនួនស្មាតហ្វូនសាកល្បងដើម្បីពិនិត្យភាពត្រឹមត្រូវហើយជាទូទៅប្រើទូរស័ព្ទប្រហែល ៤គ្រឿង ប៉ុន្តែការបន្ថែមទូរស័ព្ទលើសពី ៤គ្រឿងគឺអាចបន្ថែមភាពត្រឹមត្រូវបានតែតិចតួចប៉ុណ្ណោះជាមួយនឹងបច្ចេកទេសរបស់យើង”  យោងតាមសេចក្តីរាយការណ៍របស់សកលវិទ្យាល័យ Southern មេតូឌីស (SMU), Forbes បានរាយការណ៍។

 ដែនកំណត់នៃបច្ចេកទេស

ទោះបីជាទទួលបានជោគជ័យក៏ដោយ អ្នកស្រាវជ្រាវសុវត្ថិភាពបានរកឃើញបញ្ហាប្រឈមធំ ៗពីរសម្រាប់ការវាយប្រហារនេះ។

  • ទីមួយគឺថាក្តារចុចប្រភេទនីមួយៗគឺដូចជាមានសម្លេងផ្សេងគ្នាដែលមានសម្លេងនីមួយៗមានភាពជាក់លាក់។

  • ទីពីរគឺថាតារាងលំញ័រទាំងអស់មិនដូចគ្នាទេ។

លោក Thorton បន្ថែមថា “លក្ខណៈនៃការរំញ័រមានឥទ្ធិពលខុសគ្នាអាស្រ័យលើសមាសធាតុក្នុងតារាង” ។

 image

image