ព័ត៌មាន

Huawei នឹងប្រកាសបង្ហាញបន្ទះឈីប Kirin 985 និង Kirin 990 ក្នុងព្រឹត្តិការណ៍ IFA 2019 ខាងមុខនេះ

ក្រុមហ៊ុនបច្ចេកវិទ្យា​ Huawei ប្រកាសបញ្ជាក់ជាផ្លូវការថា ខ្លួននឹងប្រកាសបង្ហាញនូវបន្ទះឈីបជំនាន់ថ្មីរបស់ខ្លួនក្នុងព្រឹត្តិការណ៍ IFA 2019 នៅថ្ងៃទី ៦ ខែកញ្ញាខាងមុខនេះ ហើយពេលនេះយើងក៏បានដឹងព័ត៌មានមួយចំនួនអំពីវាផងដែរ។ នៅថ្ងៃទី ២៣ ខែសីហានេះ នៅក្នុងព្រឹត្តិការណ៍នៃការសម្ភោធន៍ Huawei Ascend 910 AI Processor លោក Eric Xu បញ្ជាក់ថា បន្ទះឈីប Kirin 990 នឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ IFA 2019 ខាងមុខនេះ។

អ្នកប្រើប្រាស់នៅលើ Weibo ធ្វើការបង្ហោះនូវរូបភាពនៃបទបង្ហាញនៃសន្និសិទរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ដែលធ្វើការអភិវឌ្ឍទៅលើដំណោះស្រាយនៃបច្ចេកវិទ្យា 5G ប៉ុន្តែវាក៏មានការសម្គាល់ឃើញនូវ “Kirin 985” និង Balong 5000 (5G modem chip) ផងដែរ។

កាលពីខែឧសភា វាមានការរាយការណ៍ថា បន្ទះឈីប Kirin 985 series SoCs សម្រាប់ប្រើប្រាស់នៅលើស្មាតហ្វូន 4G របស់ Huawei ហើយវាក៏អាចប្រើប្រាស់ជាមួយនឹង Balong 5G modem chips សម្រាប់ប្រើប្រាស់ជាមួយនឹង 5G ផងដែរ។ វាមានការជឿជាក់ថា បន្ទះឈីប Kirin 990 អាចនឹងបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ IFAខាងមុខនេះ៕

image

image

image