ព័ត៌មាន

NOKIA MOBILE នឹងធ្វើការផ្សាយផ្ទាល់ (Livestream) ព្រឹត្តិការណ៍ IFA2019 អោយប្រិយមិត្តបានទស្សនាទូទាំងពិភពលោក!

នៅថ្ងៃនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Nokia Mobile បង្ហោះនូវព័ត៌មានថ្មីអំពីព្រឹត្តិការណ៍ខាងមុខរបស់ពួកគេនៅក្នុងទីក្រុងប៊ែកឡាំង ហើយព្រឹត្តិការណ៍នេះក៏នឹងធ្វើការផ្សាយផ្ទាល់ Livestream តាមរយៈ Facebook, Twitter និង​YouTube ផងដែរ។ សម្រាប់ Hashtag សម្រាប់ព្រឹត្តិការណ៍នេះគឺ #NokiaMobileLive។

នៅក្នុងរូបភាពថ្មីដែលបង្ហោះនៅលើបណ្តាញសង្គមមានការបង្ហាញនូវទស្សនីយភាពនៅក្នុងទីក្រុងប៊ែកឡាំងជាមួយនឹងការបង្ហាញអំពីទស្សនីយភាពចេញពីប្រទេសហ្វាំងឡង់ផងដែរ ហើយវាមានភ្ជាប់ជាមួយនឹងអក្សរថា “From Finland to Berlin with love” ។ សម្រាប់សារមួយនេះក៏មានការលើកឡើងនៅក្នុងវីដេអូផងដែរ ហើយអ្នកគ្រប់គ្នានៅទូទាំងពិភពលោកអាចធ្វើការទស្សនាព្រឹត្តិការណ៍នៅថ្ងៃទី ៥​ខែកញ្ញាខាងមុខនេះ។

នៅលើ​Community forum លោក Laura ប្រកាសថា ព្រឹត្តិការណ៍នេះគឺនឹងធ្វើការផ្សាយផ្ទាល់ចេញពី Nokia Mobile Facebook, Twitter  និង YouTube ។ ក្រុមហ៊ុនបច្ចេកវិទ្យា Nokia Mobile គឺពិតជាសកម្មមែនទែននៅលើវេទិកាជាច្រើនកាលពីប៉ុន្មានសប្តាហ៍មុននេះដែលមានការបង្កើតនូវ Content ថ្មី ការប្រកួតថតរូបភាព ព័ត៌មានថ្មីៗ និងជាច្រើនទៀត៕

image

image