ព័ត៌មាន

Nokia 4.2 ពណ៌ផ្កាឈូកថ្មីមានលក់ហើយ! សុវត្ថិភាពខ្ពស់ និងល្អប្រសើរជានិច្ចក្នុងការប្រើប្រាស់!

នៅថ្ងៃនេះ ក្រុមហ៊ុនខេធីអេច (KTH) តំណាងចែកចាយស្មាតហ្វូន NOKIA ប្រចាំប្រទេសកម្ពុជាប្រាប់អោយដឹងថា ពេលនេះ ស្មាតហ្វូន Nokia 4.2 ពណ៌ផ្កាឈូកថ្មីមានលក់នៅក្នុងទីផ្សារនៃប្រទេសកម្ពុជាហើយនៅក្នុងតម្លៃពិសេសត្រឹមតែ $155 ប៉ុណ្ណោះ។ Nokia 4.2 ទទួលបានប្រជាប្រិយភាពខ្លាំងក្លាមែនទែននៅក្នុងទីផ្សារនៃប្រទេសកម្ពុជា ហើយម៉ូឌែលនេះសក្តិសមបំផុតសម្រាប់យុវវ័យសម័យថ្មីដែលនិយមជាមួយនឹងអ្វីដែលប្លែក ជាពិសេសការផ្តោតទៅលើសមត្ថភាព និងគុណភាពជាចម្បងនោះ។

Nokia 4.2 ពណ៌ផ្កាឈូកថ្មីនេះធានាថាមានភាពទាន់សម័យ រូបរាងស៊ីវិល័យ សមត្ថភាពលេចធ្លោសក្តិសមបំផុតក្នុងការប្រើប្រាស់។ ស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុន NOKIA នេះទទួលបានការកោតសរសើរខ្ពស់ពីសំណាក់អ្នកប្រើប្រាស់ខ្លាំងណាស់ជាពិសេសទៅលើគុណភាពសំឡេងរបស់វាតែម្តងគឺកាន់បានយូរ។ Nokia 4.2 នេះអាចទាក់ទាញឆក់យកចិត្តអ្នកប្រើប្រាស់បានយ៉ាងច្រើននោះគឺដោយសារតែការរចនារូបរាងកញ្ចក់មុខក្រោយយ៉ាងស្រស់ស្អាតល្អឥតខ្ចោះ ទម្ងន់ស្រាលងាយស្រួលកាន់ប្រើប្រាស់ រាងស្តើងកាលីបទាន់សម័យស៊ីវិល័យបំផុត ហើយវាបំពាក់នូវបច្ចេកវិទ្យាឆ្លាតវៃដូចជា Google Assistant និងFace Unlock សម្រាប់ធ្វើការដោះសោរបានលឿនថែមទៀត។

Nokia 4.2 មានម៉ាស៊ីនខ្លាំងក្នុងការប្រើប្រាស់ និងដំណើរការលឿនថែមទៀត។ វាភ្ជាប់ជាមួយនឹងបន្ទះឈីប Snapdragon 439 (12 nm) និងក្រាហ្វិកកាត Adreno 505 ប្រព័ន្ធប្រតិបត្តិការ Android 9.0 (Pie) ដែលអាចធ្វើការអាប់ដេតទៅកាន់ Android 10 ឆាប់ៗនេះផងដែរ។ ស្មាតហ្វូននេះមានរ៉េមទំហំ 3GB និងម៉េមូរីក្នុងម៉ាស៊ីន 32GB សម្រាប់ផ្ទុកទិន្នន័យ រូបភាព វីដេអូ ឯកសារជាច្រើនទៀតតាមតម្រូវការ។ អ្នកអាចបន្ថែមនូវម៉េមូរីខាងក្រៅ microSD បានទំហំដល់ទៅ 400GB ថែមទៀត។ សម្រាប់ការដំណើរការកម្មវិធី Facebook, Instagram, YouTube និងហ្គេមជាច្រើនទៀតដោយគ្មានបញ្ហាអ្វីនោះទេ។សម្រាប់ការលេងហ្គេមដូចជា PUBG, Rules of Survival, Mobile Legend គឺដំណើរការយ៉ាងធូររលូនមិនមានអ្វីដែលគួរអោយព្រួយបារម្ភនោះទេ។

ចង់បានរបស់ល្អ ស្រស់ស្អាត ខ្លាំងរឹងមាំក្នុងការប្រើប្រាស់ កុំភ្លេច Nokia 4.2 ពណ៌ផ្កាឈូកថ្មីនេះណា! ស្មាតហ្វូនពណ៌ថ្មីនេះមានលក់នៅក្នុងប្រទេសកម្ពុជាហើយជាមួយនឹងតម្លៃសមរម្យត្រឹមតែ $155 និងថែមជូនខោ និងអាវភ្លៀងដ៏ស្រស់ស្អាតមួយទៀត! Nokia 4.2 មានការធានាជូន ១ ឆ្នាំពីក្រុមហ៊ុន។ លោកអ្នកអាចរកទិញស្មាតហ្វូននេះបាននៅគ្រប់ហាងលក់ទូរស័ព្ទដៃទំនើប Nokia នៅទូទាំងប្រទេស។ សម្រាប់ព័ត៌មានលម្អិតអាចទំនាក់ទំនងផ្នែកសេវាបម្រើអតិថិជន ក្រុមហ៊ុនខេធីអេច (KTH) តាមរយៈទូរសព្ទលេខ៖ 012879 707

បញ្ជាក់៖ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្តន៍!!!

image

image

image

image