ព័ត៌មាន

បន្ទាប់ពីការប្រកាសបង្ហាញ EMUI 10 នៅក្នុងខែនេះ ក្រុមហ៊ុន Google នឹងប្រកាសបង្ហាញ Android 10 ជាផ្លូវការនៅថ្ងៃទី ៣ ខែកញ្ញានេះ!

EMUI 10 របស់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ប្រកាសបង្ហាញខ្លួនជាផ្លូវការហើយ ហើយពេលនេះយើងគឺបានដឹងអំពីការប្រកាសបង្ហាញវត្តមានរបស់ Android 10 របស់ Google វិញម្តង។ ក្រុមហ៊ុនបច្ចេកវិទ្យា Google សម្រេចចិត្តផ្លាស់ប្តូរឈ្មោះពី Android Q ទៅជា Android 10 វិញ។

Android 10 នេះគឺអាចធ្វើការតេស្តបាននៅក្នុងទម្រង់ជា Beta-Testing សម្រាប់ស្មាតហ្វូនមួយចំនួន ហើយវាក៏អាចនឹងប្រើប្រាស់នៅលើស្មាតហ្វូន Huawei និង Honor ផងដែរ។ នៅក្នុងរបាយការណ៍នេះ Google នឹងបញ្ចេញនូវ Android 10 នេះនៅថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០១៩ នេះ។

ក្រុមហ៊ុន Huawei ក៏បង្ហាញនូវផែនទីផ្លូវរបស់ខ្លួនសម្រាប់ EMUI 10 ដែលផ្អែកនៅលើ Android 10 នេះសម្រាប់ស្មាតហ្វូនជាច្រើនរបស់ខ្លួន។ ស្មាតហ្វូន Huawei P30 ក៏នឹងក្លាយជាស្មាតហ្វូនដំបូងបំផុតដែលទទួលបាននូវ EMUI 10 beta update នៅថ្ងៃទី ៨ ខែកញ្ញាឆ្នាំ ២០១៩ នេះផងដែរ៕

image

image