ព័ត៌មាន

Huawei Mate 30 series ចេញមកម្តងនេះពិតជាកាន់តែប្លែកទៀតហើយ!

នៅថ្ងៃនេះ យើងទទួលបាននូវការបែកធ្លាយថ្មីរបស់ស្មាតហ្វូន Huawei Mate 30 Pro ដែលបង្ហាញអំពីការឌីស្សាញ និងលក្ខណៈសម្បត្តិពិសេសៗមួយចំនួនរបស់វា។ តាមការបង្ហោះនៅលើ Weibo បង្ហាញថា ស្មាតហ្វូន Huawei Mate 30 Pro នេះមានភ្ជាប់ជាមួយនឹងអេក្រង់គែមកោង និងកាមេរ៉ា ៣ គ្រាប់នៅផ្នែកខាងមុខរបស់ស្មាតហ្វូននេះ។

ក្រឡេកមើលផ្នែកខាងក្រោយរបស់វាវិញគឺមានស្ទាយកាមេរ៉ាជារង្វង់ Oreo ដែលមានកាមេរ៉ាចំនួន ៤ គ្រាប់ និងភ្លើង LED Flash ហើយនៅខាងក្រោមប្រហែលជាសេនស័រ ToF ថែមទៀតផង។ បើនិយាយអំពីពណ៌របស់វាវិញគឺកាន់តែស្រស់ស្អាតជាងជំនាន់មុនៗថែមទៀត។ នៅក្នុងរូបភាពនេះបង្ហាញថា វាមានភ្ជាប់ជាមួយនឹងប៊ូតុង Power ពណ៌ក្រហម និងផ្នែកខាងលើគឺមាន Mic ផងដែរ។

ផ្ទាំងរូបភាពនេះគឺមានការសរសេរថា “Huawei Mate 30 Series មានការសហការដោយក្រុមហ៊ុន LEICA”រួមជាមួយនឹងពាក្យស្លោកថា “Reconstruction Imagination” ឬ “Rebuild Imagination”  ។ ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប Kirin 990 កាមេរ៉ា ៤ គ្រាប់ និងបច្ចេកវិទ្យាបញ្ចូលថាមពលថ្មលឿន 40W super-fast charging និង 27W wireless super fast charging ផងដែរ។ ស្មាតហ្វូន Huawei Mate 30 series  នឹងបង្ហាញខ្លួននៅក្នុងខែកញ្ញាខាងមុខនេះ៕

image

image